រាជធានីភ្នំពេញ ៖ នារី​២​នាក់​​ជិះ​ម៉ូតូ​​អត់​ពាក់​មួក​​សុវត្ថិ​ភាព អត់​កញ្ចក់​ ហើយ​ជិះ​​បញ្ច្រាស​ផ្លូវ​ទៅ​បុក​ជា​មួយ​​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​ដួល​រង​របួស ​ធ្ងន់​២​នាក់ ស្រាល​២​នាក់ ។ បន្ទាប់​​ពី​​ដួល​រង​របួស​​នារី​អ្នក​បើក​ម៉ូតូ​នោះ​ត្រូវ​មិត្តភក្តិ​​ដឹក​ តាម​ម៉ូតូ​យក​ទៅព្យា​បាល​នៅ​គ្លី​និក​​ឯក​​ជន​មួយ​ កាល​ពី​​វេលា​ម៉ោង​​៨​និង​១០​នាទី​​ព្រឹក​ថ្ងៃទី​១៧ កក្កដា ២០១២ ​តាម​បណ្តោយ​មហា​វិថី​​ព្រះ​មុនី​វង្ស មុខ​ក្រុម​ហ៊ុន​​ហុងដា​លក់​ម៉ូតូ​​ឈ្មោះ​ជឹង សុងហ៊ី ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​​ចំការមន ។

​នារី​អ្នក​បើក​​​ម៉ូតូ​​ឈ្មោះ​​រតនា អាយុ​២០​ឆ្នាំ ​និង​អ្នក​ជិះ​ពី​ក្រោយ​​មាន​ឈ្មោះ​ធី ​ស្រីនា អាយុ​២០​ឆ្នាំ ​ជា​មនុស្សគ ទាំងពីរនាក់​​ជា​មិត្តភក្តិ​នឹង​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ​ស៊េរី​២០១២ ​ស្នាក់​នៅ​ផ្ទះ​លេខ​១០៩៥ ផ្លូវ​ជាតិ​លេខ​២ ក្រុម​៧ ភូមិ​ព្រែក​​តានូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ​បាន​ជិះ​ដឹក​ភេសជ្ជៈ​​២​កេស​យក​ទៅ​ឱ្យ​ម្តាយ​​លក់ ។ គ្រាន់តែ​​​បុក​គ្នា​​ផាំង​ភ្លាម​មិត្តភក្តិ​ប្រុស​ដែល​ជា​បុគ្គ​លិក​ធ្វើ​ ការ​នៅ​ក្រុម​ហ៊ុន​ហុងដា​មុខ​កន្លែង​កើត​ហេតុ​​នោះ​បាន​នាំ​គ្នា​៣​នាក់​មក​ លើក​នារី​រងគ្រោះ​​របួស​ធ្ងន់​ដាក់​លើ​ម៉ូតូ​របស់​នាង​ជិះ​យក​ទៅ​គ្លីនិក​ឯក ​ជន​​បាត់​ធ្វើ​ឱ្យ​ប៉ូលិស​​រវល់​ដើរ​តាម​រក​មិន​ឃើញ​។

ចំណែក​​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ឌ្រីមសេ​១២៥ ​ស៊េរី​២០១០ មាន​ឈ្មោះ​ហាក់ សំបូរ ភេទប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​​របួស​បែក​ក្បាល​ពី​ក្រោយ​​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​ មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ។ ក្រោយ​ពេល​កើត​ហេតុ​​ខាង​ម៉ូតូឌ្រីមសេ១២៥ ​ស៊េរី​២០១២ ​នៅសល់​​នារី​គ​ម្នាក់​ជិះ​ពីក្រោយ​​​នៅ​កន្លែង​កើតហេតុ​​ ចំណែក​ម៉ូតូ​​ និង​អ្នក​បើក​​ម៉ូតូ​រង​របួស​ធ្ងន់​ត្រូវ​មិត្តភក្តិ​​ដឹក​យក​ទៅ​ព្យ​បាល​នៅ ​គ្លី​និក​ឯក​ជន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]