ភ្នំពេញ ៖ ព្រឹត្តិការណ៍គ្រោះថ្នាក់ ចរាចរណ៍ មួយដែលបង្កឡើងដោយស្រី ទំនើងពីរនាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នា បញ្ច្រាសទិសហើយជ្រុលល្បឿន ទៅបុកនគរបាល ម្នាក់ដែលកំពុងជិះម៉ូតូ ស្របទិសតាមណ្តោយ មហាវិថីព្រះ មុន្នីវង្ស ពេញទំហឹងដែលបណ្តាលឲ្យបុរសជានគរបាលម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ និងស្រីទំនើង អ្នកបើកបរ របួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចទល់មុខ សាខាក្រុមហ៊ុនហុងដា តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលនិយាយរៀបរាប់ប្រាប់សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះជាមន្ត្រី នគរបាលជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ស្លាក ភ្នំពេញ 1AP-6101 ចំណែកស្រីទំនើងពីរនាក់ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BE-7597 ។ ប្រភពដដែល បានបន្តថាមុនពេលកើត ហេតុបុរសរងគ្រោះបានជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយ មហាវិថីព្រះមុន្នីវង្ស លុះមកដល់ ចំនុចកើតហេតុខាងលើស្រាប់តែមានស្រីទំនើងពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿន បញ្ច្រាសទិស ហើយរេចង្កូត បុកបុរសរងគ្រោះពេញទំហឹងតែម្តងដែលបណ្តាលឲ្យស្រីម្នាក់ជា អ្នកឌុបត្រូវរងរបួសធ្ងន់ និងបុរសជានគរ បាលត្រូវរបួសធ្ងន់ និងស្រីម្នាក់ទៀតរបួសស្រាល។

បន្ទាប់ពីកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើការវាស់វែងអូសយកម៉ូតូ ទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយនាពេលក្រោយ ចំណែក ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលរបួសនៅមន្ទីរក្បែរកន្លែងកើតហេតុ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]