ភ្នំពេញ៖ តារាកំប្លែងមានឈ្មោះ បោះសំឡេងល្បីរន្ទឺ និងលេចធ្លោខ្លាំងប្រចាំ ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ថ្មីៗនេះ បានទទួលរងការរិះគន់ ផ្ទួនៗគ្នាថា នាងជាតារាមួយដួង ដែលមានចរិក រឹកពារឆ្មើងឆ្មៃ កប់ពពក ខណៈដែលទីផ្សារ កេរ្តិ៍ឈ្មោះ របស់នាងកំពុង តែលោតឡើង ជាលំដាប់ តែបែរជាបង្ហាញ អត្តចរិកមិនសមរម្យ ដាក់អ្នកគាំទ្រទៅវិញ ។

បើតាមប្រភព ពីទស្សនិកជនមួយចំនួន ដែលបានជួបតារាកំប្លែង សម្បូរវោហារ អ្នកនាង ខ្ញុង ដោយផ្ទាល់ បានបង្ហើបឲ្យដឹងថា នាងមានភាព រួសរាយរាក់ទាក់ បង្ហាញស្នាមញញឹម បានត្រឹមតែនៅលើកញ្ចក់ ទូរទស្សន៍តែប៉ុណ្ណោះ តែសម្រាប់ជីវិត និងកាយវិការ ខាងក្រៅឆាក របស់នាង គឺមានភាពខុសប្លែកខ្លាំង ដោយនាងតែងតែបង្ហាញ កាយវិការ វាយឫកឆ្មើងឆ្មៃ ខ្ពស់ហួសមេឃ និងប្រើសម្តីមិនសមរម្យ ដាក់អ្នកដែល មានជីវិតអន់ជាង នាងទៀតផង។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លង ទៅនេះនាង ខ្ញុង បានប្រើសម្តីមិនសមរម្យ ដាក់អ្នកលក់ម្នាក់ នៅក្នុងផ្សារព្រែកព្នៅ ដោយសារតែ អ្នកលក់ម្នាក់នោះ បានដើរបុកនាង ដោយអចេតនា ហើយភ្លាមនោះ ស្រាប់តែគេឃើញ តារាកំប្លែងរូបនេះ មានការខឹងសម្បារ ប្រើសម្តីមើលងាយ ទៅលើអ្នកលក់នោះ ដោយមិនប្រណីមាត់ ទាល់តែសោះ។

តាមប្រភពខាងលើនោះ បានប្រាប់ឲ្យដឹងទៀតថា ក្រៅពីការបង្ហាញអត្តចរិក មិនសមរម្យ របស់តារាកំប្លែងរូបនេះ ជាសាធារណៈនោះ គេក៏សង្កេតឃើញថា សូម្បីតែនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ក៏មានទស្សនិកជន មួយចំនួន ធ្វើការវាយប្រហារ លើនាងមិនតិចដែរ ដោយមានអ្នកខ្លះ បាននិយាយថា នាងជាមនុស្សវាយឫក អ្នកខ្លះថា នាងជាតារា កំប្លែងជោរៗ ចរិកមើលងាយគេ ជាដើម ។ ដោយមើលទៅលក្ខណៈ សម្បត្តិរបស់នាង ហាក់កាន់តែ ស្រកស្រុតទៅជារឿយៗ ដោយសារតែអត្តចរិក របស់នាង មានអំនួត លើខ្លួនឯង និងប្រជាប្រិយភាពមិនខ្វល់ ពីការយកចិត្តថ្លើមបង្ហាញ ស្នាមញញឹមឱនលំទោន ដាក់អ្នកគាំទ្រឡើយ ។

LookingTODAY មិនទាន់អាចទាក់ទង ទៅតារាកំប្លែង និងជាតារាចម្រៀង ប្រចាំផលិតកម្ម ថោន អ្នកនាង ខ្ញុង ដើម្បីឲ្យនាង បកស្រាយទាក់ទង ទៅនិងការរិះគន់ នេះបានទេ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥នេះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង