រាជ​ធានី​ភ្នំពេញ​​ ៖ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដ៏​រន្ធត់​មួយ​​បាន​កើត​​ឡើង​​កាលពី​ វេលា​ម៉ោង​១១​និង​​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​១៧ ​កក្កដា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ មុខ​រោង​​​ចក្រ​កាត់​ដេរ​ M&V ​ស្ថិត​ក្នុង​​ភូមិ​​ទួល​រកា ​សង្កាត់​​ចាក់​​អង្រែ​ក្រោម ​ខណ្ឌ​មានជ័យ​​​ ។

តាម​ព័ត៌មាន​​ជំហាន​ដំបូង​​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​កូរ៉េ​ ពណ៌​ខៀវ​ ដឹក​​អង្ករ​​បាន​​បុក​រថយន្ត​​កូរ៉េ​​ ពណ៌ស​ ដឹក​កម្មករ​បណ្តាល​​ឱ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រីម​​សេ​១២៥​ ពណ៌​​ខ្មៅ​ ​ដែល​មាន​អ្នក​ជិះ​​៣នាក់​ បណ្តាល​ឱ្យ​​​ស្លាប់​​​២នាក់​ និង​របួស​​ធ្ងន់​ម្នាក់ ។ ដោយ​ឡែក​​ម៉ូតូ​គុប​​ក៏ត្រូវ​បាន​បុក​​ដែរ បណ្តាល​​ឱ្យ​ស្លាប់​ម្នាក់​​​ដែរ​សរុប​​ស្លាប់​៣​នាក់​ ​របួស​ធ្ងន់​​ម្នាក់​​នៅ​កន្លែង​កើត​ហេតុ ។ ​ក្នុង​ចំណោម​​អ្នក​ស្លាប់​​​មាន​ស្ត្រី​​២​នាក់​ផង​ដែរ ​។

មូល​ហេតុ​​នៃ​ការ​បុក​​គ្នា​នេះ តាម​ប្រភព​​ព័ត៌មាន​​ជំហាន​ដំបូង​​មិន​ទាន់​ផ្លូវ​ការ​​នៅ​ឡើយ​ថា​បណ្តាល​មក ​ពី​​រថយន្ត​កូរ៉េ​​ដឹក​អង្ករ​​ដាច់​កាឡេ ។ ដោយ​សារ​តែ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​នេះ​ បណ្តាល​​​ឱ្យ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​​២​ត្រូវ​បាន​កក​ស្ទះ​​​ចរាចរ​យ៉ាង​ ខ្លាំង​ ព្រោះ​ចំ​ពេល​ដែល​​មាន​ចរា​ចរ​ទៅ​​មក​ច្រើន ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]