វីដេអូឃ្លីបដ៏ខ្លីមួយ ត្រូវបានគេចែកចាយពាសពេញអិនធើណិត ហើយថែមទាំង មានអ្នកមើលយ៉ាងច្រើនទៀតផង ពីព្រោះក្នុងវីដេអូនេះ យើងបានឃើញមានមនុស្សមួយក្រុមកំពុងតែ ដេញចាប់រថយន្តយ៉ាងស្វិតស្វាញ បន្ទាប់ពីម្ចាស់រថយន្តមួយគ្រឿងនោះ មានការធ្វេសប្រហែស មិនបានចាប់ហ្វ្រាំងដៃ។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូឃ្លីបដ៏ខ្លីមួយដែល មានចំនងជើងថា "Go! Go! Rescue the car" ត្រូវបានចែកចាយ យ៉ាងច្រើនក្នុង Facebook ហើយដោយយោងទៅតាមអ្នកដែល ឃើញហេតុការណ៍ផ្ទាល់បាន និយាយថា រថយន្តនោះត្រូវបានម្ចាស់របស់វា ទុកចោលដោយមិនបាន ចាប់ហ្វ្រាំងដៃត្រឹមត្រូវ​ ដែលជាហេតុបង្កអោយមានរឿងនេះកើតឡើង។ គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍មិនបានបង្ក អោយមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]