កោះកុងៈ បុរសគ្រួបង្រៀន អក្សរសាស្ត្រម្នាក់ ត្រូវសមត្ថកិច្ចស្រុកស្រែអំបិល ចាប់បញ្ជួនមក ស្នងការរដ្ឋាន នគរបាលខេត្ត ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការទៅតាម ផ្លូវច្បាប់ ។ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រី អនិតិជន ក្រោមអាយុ១៥ឆ្នាំ កាលពីខែ៧ ឆ្នាំ២០១២ ។

ប្រភពពីនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាល ខេត្តបានឲ្យដឹងថា ករណីខាងលើ កើតតាំងពីដើម ខែកក្កដា ឆ្នាំ២០១២ ដែល បង្កឡើង ដោយជនសង្ស័យឈ្មោះ សេន លី ភេទប្រុស  អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ក.ស.រ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា ។ ប្រភពដដែល បានបន្តថា ជនល្មើសឈ្មោះ សេន លី ត្រូវម្តាយក្មេងស្រីមក ដាក់ពាក្យបណ្តឹងនៅ សមត្ថកិច្ច ស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ដោយចោទជនល្មើស លួងលោមកូនគាត់ ទៅរំលោភ ១៦ដង ។ ប្រភពដដែលបានបន្តថា បែកធ្លាយរឿងនេះឡើង ដោយសារជនរងគ្រោះឈឺពុំស្រួល នៅក្នុងខ្លួន ហើយក្មេងស្រីនោះយំ ពេលម្តាយសួរទើបក្មេងស្រីនោះ ឆ្លើយថា ជនសង្ស័យ បានចាប់ ខ្លួនរំលោភ ប៉ុន្តែពុំបានស៊ីជំរៅទេ គ្រាន់តែយកប្រដាប់ ទៅដាក់នៅ មាត់ទ្វារផ្លូវភេទចុះឡើងៗ ហើយក៏ សម្រេចបំណង ខ្លួនឯងតែម្តងទៅ ។

ជនល្មើសឈ្មោះ សេន លី បានឆ្លើយសារភាពថាខ្លួនពិតជា បានប្រព្រឹត្តមែនពេល ឃើញក្មេងស្រីនោះ នៅម្នាក់ឯង ហើយ សិស្សខ្លួនទៀត ខ្លួនក៏ចាប់នាងអោបថើបប៉ុន្តែពុំបានស៊ីជំរៅទេ ព្រោះខ្លួន បំពេញ បំណងតណ្ហា ដោយខ្លួនឯង គ្រាន់តែរុល ចុះឡើងតែប៉ុណ្ណោះ ។ ហើយត្រូវសមត្ថកិច្ច ចាប់ខ្លួននៅ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ នៅពេលបែកការ ប្រភពដដែល បានបញ្ជាក់ថា ជនល្នើសត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដើម្បីវិនិច្ឆ័យទោស ទៅតាមផ្លូវច្បាប់ ៕  

Photo by DAP-News

ដោយ៖ សិលា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]