រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងការរង់ចាំយ៉ាងអន្ទសារពីអ្នកគាំទ្រ ទូរស័ព្ទដៃស្មាតហ្វូន របស់ក្រុមហ៊ុន សាមសុង ក្រុមហ៊ុនបាន ផ្តល់ការលក់ជូន ពិសេសតែមួយថ្ងៃ ប៉ុណ្ណោះ នូវទូរស័ព្ទ ដៃស្មាតហ្វូន ម៉ូដែលថ្មី Samsung Galaxy S6 & S6 edge សម្រាប់ ឱកាសបុណ្យ ចូលឆ្នាំខ្មែរ មុននឹង ការសម្ភោធដាក់ លក់ជាផ្លូវការនូវទូរស័ព្ទភ្លោះ ទាំងពីរ ដែលគ្រោងនឹង ធ្វើនៅចុងខែ មេសាឯណោះ។

មនុស្សជាច្រើនក្នុងសម្លៀកបំពាក់ទាន់សម័យ ជាមួយនឹងទឹកមុខរំភើបរីករាយ កំពុងឈរតំរង់ ជួរគ្នារង់ចាំ ជាវទូរស័ព្ទ ដៃស្មាតហ្វូន ម៉ូដែលថ្មី Samsung Galaxy S6 & S6 Edge នៅមុខ ស្តង់លក់ទូរស័ព្ទ ដៃរបស់ក្រុមហ៊ុន សាមសុង នៅផ្សារទំនើបសុរិយា ខណៈពេល ដែលអ្នកសារ ព័ត៌មានព្រម ទាំងមនុស្ស ជាច្រើនទៀត កំពុងផ្តិតយកនៃ ព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ នៅខាងមុខ បរិវេណ ផ្សារទំនើប សូរិយា។ ប្អូនប្រុស ឡោ លេង ដែលកំពុង តែតំរង់ ជួរទិញទូរស័ព្ទ ទំនើបស្មាត ហ្វូននេះ បានឲ្យដឹងថា «ខ្ញុំមកតម្រង់ ជួរប្រហែល ជាមួយម៉ោង ហើយ ដើម្បីទិញ ទូរស័ព្ទដៃ ស្មាតហ្វូន S6 Edge យកទុក អួតមិត្តភក្តិ បងប្អូន នៅឯស្រុក ហើយម៉្យាងវាមានប្រូម៉ូសិន ពិសេសផងថ្ងៃហ្នឹង!»  



ការលក់ជូនពិសេសនេះ មានរយៈពេលតែជា 9ម៉ោង កន្លះ ប៉ុណ្ណោះ នៅថ្ងៃទី12 មេសានេះ ដើម្បី អបអរសាទរ ឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិយើង គឺនៅចន្លោះចាប់ពី ម៉ោង8 កន្លះព្រឹក រហូតដល់ ម៉ោង6យប់ នៅផ្សារ ទំនើបសូរិយា។ នៅប្រទេស មួយចំនួន រូបរាងពិត របស់ Samsung Galaxy S6 និង S6 edge មិនទាន់បាន ដាក់បង្ហាញ ជាផ្លូវការផង តែដោយ ឡែកស្រុក ខ្មែរយើង មិនត្រឹមតែ លក់ពិសេស មុនគេនោះទេ រីឯតម្លៃវិញ លក់រឹតតែ ពិសេស ទៅទៀត។ Samsung Galaxy S6 នឹងលក់ជូន ក្នុងតម្លៃតែ $690 ចំណែកឯ កំពូលទូរស័ព្ទ ដៃស្មាតហ្វូន Samsung Galaxy S6 Edge នឹងដាក់ ក្នុងតម្លៃ ត្រឹមតែ $800 ដុល្លារតែប៉ុណ្ណោះ។ ហើយរឹត តែអស្ចារ្យ ជាងនេះទៅទៀត រាល់ការទិញទូរស័ព្ទ បួននាក់ម្តង នៅថ្ងៃទី១២នេះ ក៏មានឱកាស ចាប់ឆ្នោត យក រង្វាន់ Samsung Galaxy Tab S 8.4” មួយគ្រឿង ថែមទៀត។

គួរបញ្ជាក់ថា រួបរាងពិតរបស់ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 ដែលបាន បង្ហាញជា លើកដំបូង នៅទីក្រុង បាសេលូណា ប្រទេសអេស្បាញ ព្រមគ្នាជាមួយ ទូរស័ព្ទ ដៃ  Samsung Galaxy S6 Edge ក៏ត្រូវបាន ប្រសិទ្ធិនាមជា «កំពូលទូរស័ព្ទ ដៃស្មាតហ្វូន គ្មានពីរ» និង «ជាទូរស័ព្ទដៃ អែនឌ្រូយល្អបំផុតប្រចាំ ឆ្នាំ២០១៥នេះ» ពីសមាគមន៍ GSMA ពិតជាមាន លក្ខណៈពិសេស អស្ចារ្យគ្មាន គូរប្រៀប ដូចបណ្តាញ សារព័ត៌មានពាស ពេញពិភពលោក ភ្ញាក់ផ្អើល មែន។


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យ កាន់តែ ប្រសើរឡើង នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធ អគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមាន បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]