រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ជិះ​ម៉ូតូ​ឌ្រី​សេ១២៥ ​ស៊េរី​២០១០ ​ហើយ​ឈប់​និយាយ​ទូរស័ព្ទ​​ ខណៈ​និយាយ​រួច​ក៏​បញ្ឆេះ​ម៉ូតូ​​ធ្វើ​​ដំណើរ​​​ទៅ​មុខ​​បន្ត​ទៀត ស្រាប់តែ​​មាន​ក្មេង​ស្ទាវ​១​ក្រុម​មាន​គ្នា​១៥​នាក់ ដែល​អង្គុយ​ទៅ​ក្បែរ​នោះ​នាំ​គ្នា​​ដេញ​តា​ម​ព្រួត​វាយ​ធ្វើ​ឱ្យ​បុរស​រង​ គ្រោះ​ជិះ​​ម៉ូតូ​​ក្នុង​ល្បឿន​លឿន​​ដើម្បី​គេច បណ្តាល​ឱ្យ​​ដួល​ម៉ូតូ​បោក​ទៅ​លើ​​ទ្រូង​ផ្លូវ​រង​របួស​បែក​ក្បាល​ពី​ក្រោយ​ និង​បែក​​មុខ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ កាល​ពី​​វេលា​ម៉ោង​​១២​និង​៧​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ កក្កដា ២០១២ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ។

​ប្រភពព័ត៌​មាន​​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ​បុរស​រង​គ្រោះ​​បាន​ជិះ​ម៉ូតូ​​​ឌ្រីម​សេ១២៥ ​ពណ៌ខ្មៅ មួយ​គ្រឿង តាម​បណ្តោយ​​ផ្លូវ​លេខ​៨៦ ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុច​​កើតហេតុ​​បាន​ឈប់​​ម៉ូតូ​និយាយ​ទូរស័ព្ទ​ ខណៈ​​និយាយ​ទូរស័ព្ទ​រួច​ប្រមាណ​៥​នាទី​ ក៏​បញ្ឆេះ​​ម៉ូតូ​ធ្វើដំណើរ​​ទៅ​មុខ​បន្ត​ទៀត ស្រាប់តែ​មាន​​ក្រុម​​ក្មេង​ស្ទាវ​​ប្រមាណ​​១៥​នាក់ ​បាន​នាំ គ្នា​ស្ទាក់​ដេញព្រួត​វាយ​ដោយ​មាន​ដុំ​ថ្ម និង​ដំបងធ្វើ​ឱ្យ​បុរស​​រង​គ្រោះ​ភ័យ​ខ្លាច​បើក​ម៉ូតូ​ក្នុង​ល្បឿន​​លឿន​ ដើម្បី​គេច​​ ក៏​បណ្តាល​​ឱ្យ​ដួល​​បោក​ក្បាល​​​ទៅ​នឹង​ផ្លូវ​​របួស​បែក​ក្បាល​​ និង​បែក​មុខ​ហូរ​ឈាម​ស្រោច​​ពេញ​ខ្លួន ។
ភ្លាមៗ​ជន​រងគ្រោះ​​ត្រូវ​បាន​ ប្រជា​ពល​រដ្ឋ​​រស់​នៅ​ក្បែរ​នោះ​ជួយ​អន្តរាគមន៍​ដោយ​​ហៅ​ប៉ូលិស​ និង​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ រីឯ​ក្រុម​ក្មេង​ស្ទាវ​នាំ​គ្នា​​​ដាក់​មេប្រូច​​បាត់​អស់  ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]