រាជ​ធានីភ្នំពេញ​ ៖ បុរ​ស​​​ម្នាក់​ស្រវឹង​​​ជោក​​បើក​ម៉ូតូ​​វី​វ៉ា​​​ ពណ៌ខ្មៅ​មួ​យ​គ្រឿង​​ក្នុង​ល្បឿន​លឿន​​​ ​ហើយ​ព្យា​​​យាម​​បើក​វ៉ា​ម៉ូតូ​​​មួយ​គ្រឿង​​​ពីមុខ​​​ក៏​ជ្រុល​ចង្កូត​ទៅ​ បុក​​​​​​ម៉ូតូ​សង់​កូរ៉េ​​​ ពណ៌​ក្រហម​​​មួយ​គ្រឿង​​​ ជិះ​ដោយ​នារី​​២នាក់​​​​​ចំពី​ក្រោយ​​​​ពេញ​ទំហឹង​​ បណ្តា​ល​ឱ្យ​​នារី​​២​នាក់​​​ជិះ​លើ​ម៉ូតូ​​​​រង​របួស​​​ធ្ងន់ កាល​ពី​វេលា​ម៉ោង​​​​១១​និង​​៤៥​នាទី​​​យប់​ថ្ងៃទី​​​១៥ កក្កដា ​​តាម​បណ្តោយ​មហា​​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​​ សង្កាត់​​ចោម​ចៅ​​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ។​

នារី​រង​គ្រោះ​​​​​ទាំង​​​២​​នាក់​​​ ម្នាក់​ឈ្មោះ​​​សៅ សីុ​ថា ​​អាយុ​២២​ឆ្នាំ​ ជា​​​បុគ្គ​លិក​​​ក្រុម​ហ៊ុន​ KFC ​និង​ម្នាក់​​​ទៀត​​​ឈ្មោះ​​​​នួន​ ​សុនីតា អាយុ​​២៣​ឆ្នាំ ​ជា​​​បុគ្គ​លិក​​ក្រុម​​ហ៊ុន​ជា​​មួយ​គ្នា ​ស្នាក់​​នៅ​ផ្ទះ​​​ជួល​ជា​មួយ​គ្នា​​នៅ​សង្កាត់​​​ចោម​ចៅ​​ ខណ្ឌ​​ពោធិ៍សែន​ជ័យ​​ ។ អ្នក​ទាំង​​​២​ត្រូវ​​បាន​រថយន្ត​​​​ដឹក​យក​ទៅ​​សង្គ្រោះ​​​បន្ទាន់​នៅ​ មន្ទីរ​​ពេទ្យ​​​ ឯ​បុរ​ស​​ស្រវឹង​​​​ស្រា​នោះ​​​ឈ្មោះ​ សុខ ​សាន្ត​ ​អាយុ​​២៤​ឆ្នាំ​ ​​ជា​ជាង​ផ្សារ​​ដែក​ ស្នាក់​​នៅ​​​សង្កាត់​ចោម​​ចៅ​​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ របួស​ស្រាល​​​​លាត់​ដៃ​ជើង​​​តិច​តួច​ ។

​យោង​​តាម​​ប្រភព​ព័ត៌​​មាន​​​ពីសមត្ថ​កិច្ច​​​​​ឱ្យ​ដឹង​ថា ​​​មុន​ពេល​កើត​ហេតុ​​​​ម៉ូតូ​វី​វ៉ា​​​ ពណ៌​ខ្មៅ​​​ បើក​បរ​​​ដោយបុរ​ស​​ស្រវឹង​​​ស្រា​ម្នាក់​​​ បាន​បើក​ម៉ូតូ​​​​យ៉ាង​លឿន​​ ហើយ​​ព្យា​យាម​​​​វ៉ា​មូ៉តូ​​មួយ​​គ្រឿង​​​ទៀត​​ ក៏​ជ្រុល​​ចង្កូត​​ទៅ​បុក​ម៉ូតូ​​​សង់​​កូរ៉េ​​ ពណ៌ក្រហម​​​មួយ​គ្រឿង​​ជិះ​ដោយ​​នារី​​២នាក់​​ចំពី​ក្រោយ​​​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​នារី​​​ទាំង​​២នាក់​​​នោះ​​រង​​របួស​​​ធ្ងន់​​​ ។ ឯ​បុរ​ស​​​​​ស្រវឹង​​​នោះ​ គ្រាន់​តែ​​​រលាត់​ដៃ​ជើង​​តិច​​តួច​ ។ ​ក្រោយ​ពេល​កើត​ហេតុ​​​ ប៉ូលិស​​​ចរាចរ​បាន​​​​​យក​ម៉ូតូ​​​ទាំង​​២​គ្រឿង​​​​​ទៅ​​​រក្សា​ទុក​នៅ​​​ អធិ​ការ​ដ្ឋា​ន​​ខណ្ឌ​​​ពោធិ៍​សែន​ជ័យ។
​​ដោយ​ឡែក​​​​ករណី​មួយ​​ទៀត​ បុរស​ស្រ​វឹង​​​ស្រា​ជោក​ជាំ​ម្នាក់​​​​បើកម៉ូតូ​​​អ៊ែ​រប្លែត​ ពណ៌​​ស​មួ​យ​គ្រឿង​​ចេញ​ពី​ហាង​​​ផឹក​សីុ​​មួយ​កន្លែង​​ ហើយ​​ពេល​ដឹង​ថា​​ខ្លួន​ទៅ​​​មុខ​​​លែង​​រួច​​​ក៏​ចត​​​ម៉ូតូ​នៅ​​​ចញ្ចើម​​ ផ្លូវ​​ដេក​លើ​ម៉ូតូ​​​ធ្វើ​មិន​ដឹង​​ កាល​ពី​​វេលា​ម៉ោង​​​១២​​យប់​ថ្ងៃ​​ទី ​​​១៥ កក្កដា ​​​តាម​បណ្តោយ​ផ្លូវ​​ណត​ប្រ៊ីត​​ ភូមិ​ស្លែង​​​រលើង​ សង្កាត់​​​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ​ ។

​យោង​តាម​​​ប្រភព​ព័​ត៌​មាន​​​ពី​អ្នក​​ឃើញ​​ហេតុ​ការ​ណ៍​​​​ឱ្យ​ដឹង​ថា ​​​បុរ​ស​នោះ​​​បើក​ម៉ូតូ​មួយ​​គ្រឿង​​​​ម៉ាក​​អ៊ែ​រប្លែ៊ត​​​ ពណ​៌​ស​មួយ​គ្រឿង​​​​​​​តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ីត​​​​ពី​ត្បូង​​ទៅ​ជើង​​ ក្នុង​ល្បឿន​លឿន​​ និង​​រេ​​ចង្កូត​​​ពេញ​​​​​ផ្លូវ​​ ស្រាប់​តែ​​​មក​ដល់​​ចំណុច​ខាង​លើ​​ប្រហែល​ជា​​ដឹង​ខ្លួន​​​ថា​មិន​អាច​​​ បើក​ម៉ូតូ​​​ទៅ​មុខ​ ឬ​ស្មាន​​ថា​​ដល់​ផ្ទះ​​​​ទើប​ឈប់​ម៉ូតូ​ ហើយ​ស្រែក​​​ឮៗ​ថា «បើក​ទ្វារ​​»​ បន្ទាប់ពី​​​ស្រែក​អស់​​ចិត្ត​​​បុរស​​​ស្រវឹង​​​ស្រា​ម្នាក់​​នោះ​បាន​​​ ដេក​លើ​ម៉ូតូ​​​ធ្វើ​មិន​ដឹង​​ ។

នេះ​​សំណាង​ល្អ​​​ហើយ​ ​ដែល​​​​សមត្ថ​កិច្ច​​​ឃើញ​​​ ទាន់​​ពេ​ល​វេលា​​​បាន​ដាស់​​បុរ​ស​​ស្រវឹង​នោះ​​​សួរ​រក​​​លេខ​ទូរ​ស័ព្ទ​​ ​ប្រពន្ធ​​​ និង​ផ្ទះ​​។ ស្រាប់​តែ​​ប៉ូលិស​​​​សួរ​នាំ​​​​បាន​បី​បួន​ម៉ាត់​​​ បុរ​ស​​នោះ​​មិន​ព្រម​​​ឆ្លើយ​​​តប​ក៏​​បើក​​ម៉ូតូ​​​ទៅ​មុខ​​បន្ត​ទៀត​​​ មិន​ដឹង​​ថា​​បើក​ទៅ​ដេក​នៅ​ទី​​ណា​​​ទៀត​នោះ​ទេ​ ព្រោះ​ស្រវឹង​​​​ដល់​ថ្នាក់​​​លែង​​ដឹង​​ថា​ផ្លូវ​ទៅ​​ផ្ទះ​តាម​​ណា​ផង​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]