បរទេស៖ ប្រភពព័ត៌មាន ឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្គូហ្គល (Google) កំពុងធ្វើកំណែទំរង់ ដ៏ធំមួយ ទៅលើ ក្បួនដោះស្រាយក្នុងប្រព័ន្ធកូដកុំព្យូទ័រ (Algorithm) ជាគោលដៅ ផ្លាស់ប្តូរ ក្នុងការស្វែងរកព័ត៌មាន លើទូរសព្ទដៃ (Mobile Search) ឲ្យខុសប្លែកពី ការស្វែងរកព័ត៌មាន នៅលើវេបសាយ ដែលជួយឲ្យ ចំណាត់ថ្នាក់វេបសាយ កាន់តែមានភាពល្អប្រសើរជាងមុន ព្រោះមនុស្សកាន់តែច្រើន បានងាកមកប្រើប្រាស់ ទូរសព្ទ ជាមធ្យោបាយស្វែងរកព័ត៌មាន (Search)។ ក្នុងនោះ ប្រមាណជា ៦០ភាគរយ នៃចំនួន Traffic នៅលើអនឡាញ មានប្រភពមកពី ទូរសព្ទ ហើយនេះ ជាកត្តា នាំឲ្យ ក្រុមហ៊ុនហ្គូហ្គល ចង់ឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ដ៏ល្អមួយ រាល់ពេល ដែលពួកគេ ចុចទៅលើ Link (ដំណភ្លាប់) នៅពេលប្រើប្រាស់ទូរសព្ទ។

ចំពោះ Algorithm ថ្មី ដែលក្រុមហ៊ុន ហ្គូហ្គល នឹងចាប់ផ្តើមកែប្រែដាក់បញ្ចូលនោះ នឹងធ្វើយ៉ាងណា ឲ្យវេបសាយ ដែលមានខ្នាតពេញអេក្រង់ទូរសព្ទ ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាង វេបសាយ ដែលមិនមាន។ ក្នុងនោះ ចំនុចដែលជាការផ្តោតសំខាន់ មានដូចជា ទំហំអក្សរធំងាយអាន, Link មានលក្ខណ:ងាយស្រួលមើលនិងចុច, និងភាពផ្លាស់ប្តូរស្វ័យប្រវត្តិលើរាល់ទំហំអេក្រង់ (Responsive Design)។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនហ្គូហ្គល ធ្លាប់បានប្រកាសអំពី កំណែទំរង់នេះ រួចមកហើយ កាលពីខែកុម្ភ: កន្លងទៅ ដើម្បីជាការផ្តល់ដំណឹង ទៅដល់បណ្តា Webmaster (អ្នកជំនាញខាងវេបសាយ) និងជា ការដាស់តឿន បង្ការកុំឲ្យគេហទំព័រ របស់ពួកគេ ត្រូវបាត់ចេញ ពីលទ្ធផលស្វែងរក លើទូរសព្ទ (Mobile Search Result)៕


លោក Larry Page ស្ថានិកក្រុមហ៊ុន Google

ប្រភព៖ Business Insider

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]