ក្រុមហ៊ុន Mandom Corporation (Thailand) limited  បានរៀបចំ កម្មវីធីដ៏ធំដើម្បី សម្ពោធ ផលិតផលថ្មី នៅសាលបុរី កោះពេជ្រ កាលពីថ្ងៃទី ៦ មេសា បន្ទាប់ពីទទួល បានភាព ជោគជ័យពី ព្រឹត្តិការណ៍ សម្ពោធនៅ ខេត្តបាត់ដំបង ថ្ងៃទី២៥ មិនា នៅទីក្រុង កោះពេជ្រ កាលពីថ្ងៃទី២៩ មិនា និង នៅខេត្តកំពង់ចាម ថ្ងៃទី ៣១មិនា កន្លងទៅនេះ។ នេះជាឪកាស ដ៏ល្អសំរាប់ អាជីវករ ដែលក្រុមហ៊ុន មែនដឹមខប ភើរ៉េសិនថៃឡេន លីមីតធីត បាន ណែនាំ ផលិតផលថ្មីគឺ ហ្វូមលាងមុខ ត្រជាក់ហ្គេតប៊ី ដើម្បីស្វាគមន៍ រដូវក្តៅ ជាមួយនឹង Concept ត្រជាក់។ ហ្គេតប៊ីក៏ បានបង្ហាញនូវ ស្ពតពានិជ្ជកម្មហ្វូម លាងមុខ ត្រជាក់ហ្គេតប៊ី ដែលសំដែងលោកនីកូ អ្នកតំណាង ផលិត ផលហ្គេតប៊ី។


ហ្វូមលាងមុខត្រជាក់ហ្កេតប៊ីជាហ្វូមលាងមុខត្រជាក់ដែលមានរូបមន្តពិសេស៦យ៉ាង ដោយ មានប្រសិទ្ឋិភាព កំចាត់មេរោគ បាក់តេរី និង ខ្លាញ់ ដល់រន្ឋញើសខាងក្នុង ធ្វើអោយមុខស ភ្លឺថ្លា ជាមួយរូប មន្តត្រជាក់ ហេតុ ដូចនេះដើម្បី ថែរក្សាស្បែក មុខរបស់អ្នក អោយភ្លឺម៉ដរលោង និង អារម្មណ៍ ស្រស់ស្រាយ សូមចាប់ ផ្តើមសាក ល្បងហ្វូមលាង មុខត្រជាក់ ហ្គេតប៊ី។

Mr.Tomohiro Shibuya, តំណាងក្រុមហ៊ុន Mandom Corporation (Thailand) limited  បានថ្លែងថា ហ្គេតប៊ីបានចូលមក កាន់ទីផ្សារនៃព្រះរាជា ណាចក្រកម្ពុជា កាលពីខែ វិច្ឆិកា ឆ្នាំ២០១១ ដោយមាន ក្រុមហ៊ុន ឌីខេអេសអេច ទទួលសិទ្ឋិ ចែកចាយ ផ្តាច់មុខ ក្នុងពេល ចាប់ផ្តើមលើក ដំបូងយើង ផ្តោតលើផលិតផលសំរាប់ ច្នៃម៉ូដសក់ រួមមាន GATSBY water gloss , GATSBY Styling Wax  ស្ព្រៃបាញ់ក្លៀកហ្គេតប៊ី និង ទឹកអប់ហ្គេតប៊ី ជាដើម ភាពជោគជ័យបន្ត ជំរុញ អោយហ្គេតប៊ី នាំមកនូវ ហ្វូមលាងមុខ ត្រជាក់ហ្គេតប៊ី ក្នុងឆ្នាំ២០១៥ នេះ។ ការរៀបចំ ព្រឹត្តិការណ៍នេះ បានបង្ហាញ ពីភាពជោគជ័យថ្មីមួយទៀតរបស់ក្រុមហ៊ុន មែនដឹម បន្ទាប់ពីទទួល បានភាពជោគជ័យ ដ៏ធំធេញពី អតិថិជន និង អាជីវករ ដែលតែងតែណែនាំ ផលិតផលហ្គេតប៊ីទៅ កាន់អតិថិជនរបស់គាត់។ នៅក្នុងឪកាសនោះ ក្រុមហ៊ុនបាន ផ្តល់ឪកាស អោយអាជីវករ ទាំងអស់ស្វែង យល់ពី ហ្វូមលាងមុខ ត្រជាក់ហ្គេតប៊ី ជាពិសេសការ សំដែងក្បាច់រាំ LED ដែលជាទស្សនីយ៍ភាពថ្មី បង្កើតដោយ ហ្គេតប៊ី ហើយសំដែង ដោយ លោកនីកូ។ ក្រុមហ៊ុន មែនដឹមសូម ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអាជីវករ ដែលតែងតែគាំទ្រ ហើយក្រុមហ៊ុន តែងតែនៅពី ក្រោយដើម្បី ជំរុញការ លក់ដល់ អាជីរករ តាមរយៈ ការផលិតស្ពត ពាណិជ្ជកម្ម សកម្មភាព ផ្សព្វផ្សាយ នានា តាម បណ្តាខេត្តក្រុង នានា ដើម្បីអោយ អាជីវករមាន ទំនុកចិត្តក្នុង ការលក់ ផលិតផលហ្គេតប៊ី ហើយយើង នឹងដើរឆ្ពោះ ទៅរកភាពជោគ ជ័យទាំងអស់គ្នា គួរបញ្ជាក់ថា ដើម្បីទទួលបានផលិតផល ហ្គេតប៊ី ដែលមានគុណភាព សូមរក ទិញផលិតផល ដែលមាន បិទស្ទីកគ័រ ឌីខេអេសអេច ។








បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ