រាជធានីភ្នំពេញ ៖ ម៉ូតូ​​ពីរគ្រឿង​​​បាន​បើក​បុក​គ្នា​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ​​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​​ទាំងពីរ​រង​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ​ក្នុង​ខណៈ​ពេល​កំពុង​បើក​បរ​​​បញ្ច្រាស​ទិស​គ្នា​​កាល​ពី​​ល្ងាច​ថ្ងៃទី​១៥ កក្កដា ២០១២ ​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​​ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​​ទាំង​ពីរ​គ្រឿង​ដែល​បើក​បុក​គ្នា​នោះ​១​គ្រឿង​ម៉ាក SL ពណ៌​ខ្មៅ ​​បើក​បរ​ដោយ​​ឈ្មោះ​សំរិទ្ធ ​ភេទប្រុស អាយុ​២៦​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​​ធ្នង់ សង្កាត់​​សំរោង​ក្រោម ​ខណ្ឌពោធិ៍​សែន​ជ័យ ​រង​របួស​ធ្ងន់។ ​ចំណែក​​ឯ​ម៉ូតូ​​១​គ្រឿង​ទៀត​ម៉ាក​ឌ្រីម C125 ​ស៊េរី​​២០០៨ ពណ៌ខ្មៅ ​បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ខេង លៀប អាយុ​២១​ឆ្នាំ ជា​បុគ្គ​លិក​​នៅ​ក្លឹប​វាយ​កូន​​ហ្គោល​ផ្នែក​ខេនឌី​ មាន​លំនៅ​ភូមិ​ដំណាក់​ ឃុំ​ក្សេមក្សាន្ត ​ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ រង​របួស​ស្រាល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]