តើប្រិយមិត្តជឿដែរឬទេថា សត្វពពែអាចជិះក្តារនៅលើទឹកសមុទ្របាន ? បើប្រាប់ក៏មិនជឿដែរទាល់តែអោយមើល វីដេអូបានជឿមែនទេ? ខាងក្រោមនេះគឺជាវីដេអូដែលអាចបញ្ជាក់ថា  វាអាចជិះក្តារនៅលើទឹកសមុទ្របានមែន។

ដោយយោងទៅតាមព័ត៌មានពីគេហៈទំព័រ orange បានអោយដឹងថា បុរសម្នាក់បានយក សត្វពពែ ចំនួន ២​ ក្បាលរបស់គាត់ មកឆ្នេរសមុទ្រមួយ បន្ទាប់មកគាត់បានអោយពួកវា ជិះក្តារនៅលើទឹកសមុទ្រ ហើយអ្វីដែលអស្ចារ្យនោះ គឺពួកវាអាចរក្សាលំនឹងបានយ៉ាងល្អ ដោយមិនអោយ កំលាំងទឹកវាយពួកវាអោយធ្លាក់បានឡើយ។ គួរបញ្ជាក់ផងដែរថា វីដេអូនេះបានថត នៅឯរដ្ឋ Califonia សហរដ្ឋ អាមេរិច និង ត្រូវបានគេបង្ហោះចូលគេហៈទំព័រ Youtube ហើយត្រូវបានគេចែកចាយ ពាសពេញអិនធើណិត ទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]