រាជ​ធានីភ្នំពេញ ៖ ​ បុរស​ម្នាក់​រងរបួស​ដាច់​​​​បាតដៃ​ខាង​ឆ្វេង​លេច​ពីម្ខាង​ទៅ​ម្ខាង​ទៀត ​និង​រយះ​​ស្មា​​ដេ​រ២ថ្នេរ ​​ខណៈ​​មាន​ទំនាស់​​កើត​​ហិង្សា​កាប់​​​គ្នា​កើត​​ឡើង​នៅ​ក្នុង​ផ្សារ​ នាគមាស ​​សង្កាត់​ផ្សារ​​​​ដើមគ ខណ្ឌ​​​ទួលគោក កាលពី​វេលាម៉ោង​​៩ ​និង​៣០នាទី​យប់​ថ្ងៃទី១៥ ​កក្កដា ។

បុរ​ស​ដែល​ត្រូវគេ​កាប់​មាន​ឈ្មោះ​ងី សុភ័ក្ត្រ ​​អាយុ​៣២​ឆ្នាំ ជា​ថៅកែ​​រថយន្ត​​ដឹក​ទំនិញ ​​ស្នាក់​នៅសង្កាត់​​ស្ទឹង​មានជ័យ ​ខណ្ឌ​មាន​ជ័យ ​។​ ​ចំណែក​​​ជន​​ដៃ​ដល់មាន​ឈ្មោះ​​ម៉ៅ ភេទ​ប្រុស ​​ជា​អ្នក​​លក់​បន្លែ ​​​បន្ទាប់​ពី​​កាប់ជនរងគ្រោះ​​​ឱ្យ​របួស​​​ ហើយ​រត់​គេច​ខ្លួន​បាត់ស្រមោល ។​​​បើ​តាម​​សម្តី​របស់​សាច់​ញាតិ​​​ជនរងគ្រោះ​​​បានឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​ឈាន​ទៅ​ដល់​​ការ​កាប់​ចាក់គ្នានេះ ដោយ​សារ​តែ​ប្រពន្ធ​​របស់​ឈ្មោះម៉ៅ បាន​​ខាំ​ស្លឹក​ត្រចៀក​​​ឈ្មោះងី ​សុភ័ក្រ្ត នៅក្នុងពិធីជប់លៀង​មួយ ។ លុះ​ពេល​​ត្រឡប់​មក​ដល់​​​ផ្សារ​នាគ​មាសវិញ ​ក៏​កើត​​ទៅ​ជា​ទំនាស់​ពាក្យ​​​សម្តីគ្នា​​ រហូត​​ឈ្មោះ​ម៉ៅ ​​យក​កាំបិត​​ទៅ​កាប់​​ឈ្មោះ​ងី សុភ័ក្ត្រ តែម្តង ។ ​​ជនរងគ្រោះ​​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅព្យា​បាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហើយ​ក្រុម​គ្រួ​សារ​​បាន​ទៅដាក់ពាក្យ​បណ្តឹង​​តាមចាប់ខ្លួន​ជនបង្ក​​យក​ មកផ្តន្ទាទោស​​តាម​ច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]