រូបគំនូរមួយផ្ទាំងដែលត្រូវបានគេដាក់តាំង នៅក្នុងសួនច្បារមួយកន្លែង បានធ្វើអោយមានការចាប់អារម្មណ៍ យ៉ាងខ្លាំងហើយលើសពីនេះទៅទៀត វាត្រូវបានគេចុះជាឯកតកម្មពិភពលោកផងដែរ។

ដោយយោងទៅតាមគេហៈទំព័រ odditycentral បានអោយដឹងថា ផ្ទាំងគំនូរមួយផ្ទាំង ដែលត្រូវបានគេបង្កើតឡើង ដោយប្រើប្រាស់គ្រាប់កាហ្វេតូចៗ ចំនួនមួយលានគ្រាន់ (សរុបទាំងអស់មានទំងន់ ១៨០ គ.ក) ឈ្មោះថា "The Awakening" ថែមទាំងបានបំបែកឯកតកម្មចាស់ ដែលកាលពី ឆ្នាំ ២០១០ មានផ្ទាំងគំនូរមួយផ្ទាំង ស្រដៀងគ្នាដែរប៉ុន្តែបានប្រើប្រាស់ គ្រាប់កាហ្វេតែ ១៤០ គ.កតែប៉ុន្នោះ។ គួរបញ្ជាក់ផងដែរថា ផ្ទាំងគំនូរនេះមានផ្ទៃក្រលា ៣០ ម៉ែត្រការេ ហើយត្រូវបានគេដាក់តាំងក្នុង សួន Gorky Park ទីក្រុង Moscow ប្រទេសរុស្ស៊ី។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]