ភ្នំពេញៈ រថយន្ត៣គ្រឿង ធុនធំមួយគ្រឿង និងតូច ២គ្រឿង បានបុកបន្តកន្ទុយគ្នា ហើយជ្រុលទៅបុកម៉ូតូ១ គ្រឿង និងរ៉ឺម៉កមួយគ្រឿងទៀត បណ្តាលមនុស្សម្នាក់ រងរបួសស្រាល នៅមុខវត្តសន្សំកុសល តាម បណ្តោយផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២នេះ។

យោងតាមប្រភពពីសាក្សីបានឲ្យដឹងថា ព្រឹត្តិការណ៍គ្រួថ្នាក់ចរាចរដែលធ្វើឲ្យកកស្ទះចរាចរណ៍រាប់ម៉ោង នេះ បង្កឡើងដោយរថយន្តហ៊ីយ៉ានបើកលឿន ហើយជ្រុលចង្កូតបុករថយន្តកូរ៉ូឡានិងបន្តបុករ៉ឺម៉ក និង មិនទាន់អស់ ល្បឿនក៏ជ្រុលទៅពន្លះម៉ូតូវីវ៉ា និងរថយន្តនីសាន់មួយគ្រឿងទៀត ទើបទៅមុខលែងរួច ។

ប្រភពព័ត៌មានពីសាក្សីបានបន្តប្រាប់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌចំការមន ដែលបានចុះទៅដល់ ចំណុចកើតហេតុទៀតថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៣D-១០៣៤ បើកបរយ៉ាងលឿនតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើនេះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ២០-៤៤៤ បានបើកឡើងចេញពីផ្លូវខ្លោងទ្វារ វត្តសន្សំកុសលយ៉ាង លឿននោះ ក៏ត្រូវរថយន្តបង្កម៉ាកហ៊ីយ៉ានដាយពន្លះចំក្បាលរថយន្តកូរ៉ូឡាពេញទំហឹងលាន់ឮសូរដូច រន្ទះ។ បន្ទាប់ពីបុករថយន្តកូរ៉ូឡារួចនោះរថយន្តបង្កហេតុបានបន្តដំណើរក្នុងបំណង បើករត់គេចខ្លួនតែ សំណាងអាក្រក់ បានជ្រុលចង្កូតទៅបុករ៉ឹម៉កកងបី ដែលកំពុងបើកបញ្ច្រាស ទិសគ្នាពេញទំហឹងទៀត នោះ ប៉ុន្តែរថយន្តបង្កមិនទាន់អស់ល្បឿនឡើយក៏ជ្រុលទៅបុកពន្លះម៉ូតូវីវ៉ាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ ១AQ -៧៤១៤ ខ្ទេច នៅមិនទាន់អស់ចិត្ត បន្តបុករថយន្តមួយគ្រឿងទៀត ម៉ាកនីសាន់ពណ៌ ស្លែ ពាក់ស្លាកលេខ ជ ០០១៨ ភព២ ទើប រថយន្តបង្កអស់ល្បឿនបាក់ករថយន្តធា្លក់សង្កត់ពីរថយន្ត នីសានទៅមុខលែងរួច ។

ក្រោយពីមានហេតុការណ៍នេះ អ្នកបើករថយន្តបង្កហេតុ បានចុះរត់គេចខ្លួនចោលរថយន្តខ្លួនឯងបាត់ ស្រ មោស ប៉ុន្តែមានបុរសម្នាក់ជាអ្នករួមដំណើរជាមួយអ្នកបើកបររថយន្តបង្កហេតុនោះ ត្រូវបានបងប្អូនប្រជា ពលរដ្ឋវាយបែកក្បាល និងឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីទុកដោះស្រាយ សំណងជូនភាគីរងគ្រោះទាំងអស់។

ប្រភពដដែលបានបន្តថាក្រោយពីកើតហេតុនោះគេឃើញនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ និងមន្ត្រីនគរបាល ចរាចរណ៍ខណ្ឌចំការមន បានធ្វើការសហការជាមួយនគរបាលក្រុងចុះវាស់វែង ស្ទូចរថយន្តរងគ្រោះ និង រថយន្តបង្កហេតុរួមទាំងម៉ូតូ និងរ៉ឺម៉កកង់បីយកទៅរក្សាទុកនៅការិយា ល័យចរាចរណ៍ជើងគោក នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយ នាពេលក្រោយ។ ហើយក៏គួរបញ្ជាក់ផងដែរ ថា ក្នុងហេតុការណ៍ដល់រន្ធត់មួយនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]