ខេត្ត​ព្រះ​សី​ហនុ​ ៖ ស្នូរ​លាន់​​កក្រើក​​ដូច​រន្ទះ​​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ភ្លាមៗ​​ ដោយ​សារ​តែ​រថយន្ត​មួយ​គ្រឿង​​​ដែល​បើក​​បរ​មាន​​ល្បឿន​​ហួស​កំណត់​​ លុះ​មក​ដល់​​ចំណុ​ច​​ផ្លូវ​បត់ ​​​ដោយ​សារ​តែ​អ្នក​​​បើក​បរ​​យក​ចង្កូត​មិន​​ទាន់​ក៏​ជ្រុល​​ទៅ​បុក​​ផ្ទប់ ​​នឹង​គល់​​ដើម​គគីរនៅ​ចិញ្ចើម​ផ្លូវ​​ ​​បណ្តាល​​ឱ្យ​អ្នក​បើក​​បរ​រួម​ទាំង​​អ្នកជិះ​​​ក្នុង​រថយន្ត​​ចំនួន​៩​ នាក់​​ត្រូវ​រង​​របួស​ធ្ងន់​ និង​​មធ្យមដេក​​​ដួល​រដូក​​រណែល​ជាប់​​គល់​គគីរ​​គួរ​​ឱ្យ​​រន្ធត់​​ណាស់ ។ ​ក្រោយ​​ពេល​​កើត​ហេតុ​ភ្លាម​​ៗ​នោះ​​ មាន​រថយន្ត​​សង្គ្រោះ​​តាម​គ្លី​និក​​ឯ​កជន​​ក្នុង​ខេត្ត​​ព្រះ​សីហនុ​​ ដឹក​​បញ្ជូន​​ទៅ​ព្យា​បាល​​នៅ​តាម​គ្លី​និក​​ផ្សេងៗ​​គ្នា​ ។ ​នៅ​ក្នុង​​ហេតុ​ការណ៍​​ភ្លាម​ៗ​នេះ​​ពុំ​មាន​បង្ក​​ឱ្យ​មាន​គ្រោះ​​ថ្នាក់​ ដល់​អាយុជីវិត​​​មនុស្ស​​​ណា​ម្នាក់​​​​នោះ​ទេ ។

​លោក​វរ​សេនីយ៍​​​ទោ ព្រហ្ម​ ​ពៅ នាយ​​ការិ​យា​ល័យ​​ចរាច​រ​​​​​ផ្លូវ​គោក​នៃ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​​ ខេត្ត​​ព្រះ​សី​​ហនុ​បាន​​ឱ្យ​ដឹង​ថា ​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​នេះ​បាន​កើ​ត​ឡើង​​នៅ​វេលា​ម៉ោង​៤​និង​​ ៥០នាទី​​ថ្ងៃ​ទី​១៣ ​កក្កដា ​ឆ្នាំ​​២០១២​ ​តាម​បណ្តោយ​​​វិថី​​ឯក​រាជ្យ​ ​ក្នុង​ចំណុច​​ផ្លូវ​កោង​​បត់​ទល់​មុខ​​​អតី​ត​​សាលា​ដំបូង​​ក្រុង​​ព្រះ​សី ​ហនុ​ចាស់ ស្ថិត​​នៅ​ភូមិ​​៣ ​សង្កាត់​​៤ ​ក្រុង​ព្រះ​សី​ហនុ ​។ លោក​​​និយាយ​​​ទៀត​ថា ​រថយន្ត​ដែល​​បង្ក​​ឱ្យ​មាន​​គ្រោះ​ថ្នាក់​​​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ (PORTER) ប្រភេទ​​ដឹក​​​ទំនិញ​​ធុន​តូច​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ ២A-០៤៤៧ ជា​កម្ម​សិទ្ធិ​​របស់​​ក្រុម​អា​ជីវករ​​ទទួល​ម៉ៅ​កា​រ​​​រៀប​ចំ​​​តម្លើង​ ឆាក​​សម្រាប់​​​​ការ​ប្រគំ​តន្ត្រី​​ ផ្សព្វ​​ផ្សាយ​​ពាណិជ្ជ​កម្ម​​ឱ្យ​ក្រុម​ហ៊ុន​​ស្រា​បៀរ​មួយ ដែល​បើក​​បរ​ដោយ​ឈ្មោះ​គង់ ​ញ៉ា ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ​មាន​ទី​លំនៅ​ ​​នៅ​រាជ​ធានី​​ភ្នំពេញ​ ។

រី​ឯ​អ្នក​​រង​គ្រោះ​​ក្នុង​ឧប្ប​ត្តិ​ហេតុ​​ខាង​លើ​​មាន​ឈ្មោះ​​​ដូច​ខាង​ក្រោម​នេះ ៖

១- ​ឈ្មោះ​​គង់​ ញ៉ា អ្នក​បើក​បរ ​រង​របួស​ធ្ងន់

២- ឈ្មោះ​​ដា ភេទប្រុស អាយុ​​២៥​ឆ្នាំ ​មាន​ទី​លំនៅ​​​​រា​ជ​ធានី​ភ្នំពេញ​ របួស​ធ្ងន់ ។

៣- ឈ្មោះ​​វ៉ាន់ ​ភុន ភេទ​​ប្រុស ​អាយុ​​៣១​ឆ្នាំ ​មាន​ទីលំនៅ​​​រាជ​ធានី​ភ្នំពេញ ។

៤- ឈ្មោះ​​ភារុណ ​ភេទ​ប្រុស អាយុ​​១៨​ឆ្នាំ ​មាន​ទី​លំនៅ​​​ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង ​របួស​ធ្ងន់ ។

​៥- ​ឈ្មោះជុំ​ ​សារូន ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ ​មាន​ទី លំនៅ​​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង របួស​ធ្ងន់ ​ដាច់​ពង​ស្វាស​​មួយ​ចំហៀង​​ធ្លាក់​​​នៅ​ក្បែរ​​គល់​គគីរ​កន្លែង​កើត​ហេតុ។

៦- ឈ្មោះ​​ឃាក់ ​ដាលីន ​ដាលីន ភេទ​ស្រី ​អាយុ​​២១​ឆ្នាំ ​មាន​ទី​លំនៅ​​រាជធានី​ភ្នំពេញ​ រង​របួស​​​​មធ្យម​ ។

៧- ​ឈ្មោះ​ផុន ​សារីម ​​ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ ​មាន​ទី​លំនៅ​​​​រាជ​ធានី​ភ្នំពេញ​ រង​របួស​មធ្យម។​

៨- ឈ្មោះ​​ជួន ទីន ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​មាន​ទី​លំនៅ​​​​ទី​រួម​ខេត្ត​ស្វាយ​រៀង ​រង​របួស​មធ្យម​ ។

និង​​៩-​ ឈ្មោះ​​ម៉ុក សាមឿន ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ មាន​ទី​លំនៅ​​​ព្រែក​តា​ម៉ាក់ ​ខេត្ត​កណ្តាល​ ​រង​របួស​មធ្យម ។​

ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ គេ​ឃើញ​​រថយន្ត​​ប្រភេទ​​ខាងលើ​នេះ​​បើក​បរ​​តាម​បណ្តោយ​​វិថី​​ឯ​ក​រាជ្យ​​ មក​ពី​ចំណុច​​រង្វង់​មូល​​តោ​២ ​ពីលិ​ច​ទៅ​កើត​​ ក្នុង​ល្បឿន​​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវកោង​បត់​ អ្នក​​បើក​បរ​ទំនង​​កាច់​​​ចង្កូត​​មិន​ទាន់​ ក៏​ជ្រុល​ទៅ​បុកផ្ទប់​​​​នឹង​ដើម​គគីរ​យ៉ា​ងពេញ​​ទំហឹង​​បង្ក​​ឱ្យ​មាន​ គ្រោះ​ថ្នាក់​​ធ្លាក់​មនុស្ស​​បោក​ផ្ទប់​​ទៅលើ​គល់​គគីរ​ មួយ​ជាន់​ទៀត​ និង​ខ្លះ​ទៀត​​ធ្លាក់​​រាយ​ប៉ាយ​​ពេញ​កន្លែង​​កើត​ហេតុ​ បង្ក​ឱ្យ​​មាន​កា​រ​ភ្ញាក់​ផ្អើល​​​ចោម​រោម​មើល និង​ជួយ​​សង្គ្រោះ​​​ណែន​​​ណាន់​តាន់​តាប់​​ ។ ភ្លាមៗ​​នោះ​ពុំ​មាន​​ជន​រង​គ្រោះ​​ណា​ម្នាក់​ស្លាប់​​​នៅ​នឹង​កន្លែង​​កើត​ ហេតុ​ទេ ។

​អ្នក​ទទួល​​​បន្ទុក​​​ដេប៉ូ​ចែក​ចាយ​​​ស្រា​បៀរ​​ ម្នាក់​នៅ​​ខេត្ត​ព្រះ​សី​ហនុ ​សុំមិន​បញ្ចេញ​ឈ្មោះ​​បាន​​ឱ្យ​ដឹង​ថា អ្នក​​រង​គ្រោះ​ខាង​លើ​​នោះ​គឺ​ជា​​ក្រុម​ការ​ងារ​ម៉ៅ​ការ​​រៀបចំ​តម្លើង​ ឆាក​​សម្រាប់​ការ​ប្រគំ​តន្ត្រី​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​​ស្រា​បៀរ​​​ ដែល​រៀប​ចំ​​ធ្វើ​ឡើង​រយៈ​ពេល​​​៥​ថ្ងៃ ដែល​ក្រុម​ការ​ងារ​​ខាងលើ​បាន​​បំពេញ​​ភារកិច្ច​​ក្នុង​ការ​រៀប​ចំ​​ឱ្យ​ ក្រុម​ហ៊ុន​ ។ ​ដោយ​ពួក​គេ​គិត​ថា​នៅ​ថ្ងៃ​បញ្ចប់​​ការ​ងា​រ​​​ហើយ ​នឹង​វិល​ត្រឡប់​​ទៅ​រាជ​ធានី​​ភ្នំពេញ​វិញ​ ក៏​បបួល​គ្នា​​ទៅ​កម្សាន្ត​​​លេង​នៅ​ឆ្នេរ​​សមុទ្រ​អូរ​ឈើ​ទាល​ មិន​តែ​ប៉ុណ្ណោះ​​ពួក​គេ​​បាន​ផឹក​ស៊ី​​រួមគ្នា​យ៉ាង​សប្បាយ​​នៅ​ឯ​ឆ្នេរ​ សមុទ្រ​ ។ លុះ​ជិត​ដល់​​ម៉ោង​ធ្វើ​ការ​​ក៏​នាំ​គ្នា​​បើក​រថយន្ត​​វិល​​ត្រឡប់​​មក​ កាន់​កន្លែង​​ធ្វើ​ការ​វិញ ​ក៏ជួប​ប្រទះ​​ហេតុ​ការណ៍​​នេះ​តែ​ម្តង ។
នៅ​ កន្លែង​កើត​ហេតុ​ អ្នក​​ខ្លះ​នាំ​គ្នា​និយាយ​​រិះ​គន់​ថា ​មក​ពី​អ្នក​​​បើក​បរ​ផឹក​​​ស្រវឹង​ជោក​ជាំ​​ទៅ ដោយ​​​អំណាច​​ទឹក​ប្តូរ​និស្ស័យ​​ ទើប​​បាន​​ជា​ភ្លេច​​ជាន់​​ហ្វ្រាំង​​ ទៅ​ជាន់​ប៉ះ​ចំ​​ហ្គារ​បន្ថែម​ល្បឿន​ ទើប​​បណ្តាល​​​ឱ្យ​​​​រថយន្ត​​បោល​​​ទៅ​ជល់​នឹង​ដើម​គគីរ​​ស្ទើរ​​បាក់​ដាច់ ​​យ៉ាង​ដូច្នេះ ។

នៅក្នុង​​ហេតុ​ការណ៍​​ខាង​លើនេះ ក៏​​បណ្តាល​​ឱ្យ​ម្ចាស់​​រថយន្ត​មួយ​គ្រឿង​​ផ្សេង​ទៀត​​​ម៉ាក CRV ​ពណ៌​ទឹក​ប្រាក់​​ ពាក់​ស្លា​ក​​លេខ​​ព្រះ​សី​ហនុ ២A-៣៥២៥ ដែល​​​និយម​ចូល​ទៅ​កាត់​សក់​ និង​កោរ​ពុក​មាត់​​នៅ​ហាង​មួយ​​​​​កន្លែង​​ក្បែរ​​កន្លែង​កើត​ហេតុ​ ក៏​ត្រូវ​​​រង​ការ​ខូច​ខាត​​មួយច​ំនួន​​​​ ដោយ​សារ​តែ​​​កម្ទេច​រថយន្ត​​បង្ក​ហេតុ​​នោះ​​ផ្លាត​​ទៅប៉ះ​​ធ្វើ​​ឱ្យ​បែក​ កញ្ចក់​​មួយ​ផ្ទាំង​​ផ្នែក​ចំហៀង​​ខាង​ក្រោយ​​ដែល​បង្ក​ឱ្យ​​ម្ចាស់​រថយន្ត​ ​ហួស​ចិត្ត​​ស្ទើរ​និយាយ​​​លែង​ចេញ ។ ក្រោយ​ពេល​​កើត​ហេតុ​ រថយន្ត​​បង្ក​ត្រូវ​​សមត្ថ​កិច្ច​​ការិយា​ល័យ​​ចរាចរ​​​​ផ្លូវ​គោក​​នៃ​ស្នង ​ការ​​ដ្ឋាន​នគរបាល​​ខេត្ត​ព្រះ​សី​ហនុយក​ទៅ​រក្សា​ទុក​​ដើម្បី​ដោះ​ស្រាយ​​ ទៅតាម​​ផ្លូវ​ច្បាប់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]