កូរ៉េខាងត្បូង៖ តើប្រិយមិត្តអាច តុបតែងមុខ (makeup) ឲ្យស្រស់ស្អាត បានលឿនកំរិតណា? ប្រិយមិត្តនឹងមានការ ភ្ញាក់ផ្អើលនៅពេល ដែលដឹងថា មានយុវតីម្នាក់ ប្រើពេលតុបតែងមុខនាង ត្រឹមតែ ៦០វិនាទីប៉ុណ្ណោះ ជារៀងរាល់ថ្ងៃ នៅពេលដែលនាង កំពុងធ្វើដំណើរ ទៅសាលារៀន។


នាង Bada មុន និងក្រោយតុបតែងមុខ

យុវតីម្នាក់មានឈ្មោះថា Bada Lee បច្ចុប្បន្ន គឺជាសិស្សវិទ្យាល័យ ដែលជារៀងរាល់ព្រឹក មុនពេលទៅសាលា ម្តាយរបស់នាង តែងតែពិនិត្យមើល ផ្ទៃមុខរបស់នាង ដើម្បីបញ្ជាក់ថា នាងមិនបាន តុបតែងមុខ ព្រោះគាត់ខ្លាច នាងត្រូវជួបបញ្ហា ជាមួយខាងសាលា ដោយសារតែ ការតុបតែងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ ក៏នាង Bada តែងតែ ឆ្លៀតតុបតែងមុខខ្លួនឯង នៅពេលដែលនាង កំពុងចុះជណ្តើរយោង តាមផ្លូវទៅសាលា ជារៀងរាល់ព្រឹកដែរ។ នាង Bada បានបា្រប់ថា នេះគឺជាសតវត្សទី២១ ទៅហើយ បើមិនបានតុបតែង មុខឲ្យស្រស់ស្អាត គឺហាក់ដូចជា មិនគោរព និងមិនល្អ សម្រាប់ខ្លួនឯង ដូច្នេះដែរ។ 

យ៉ាងណាមិញ វាជារឿងមួយ ដែលអស្ចារ្យណាស់ សម្រាប់នាង Bada ព្រោះនារីខ្លះ នៅតែមានបញ្ហា ក្នុងការតុបតែងមុខ ដូចជាការប្រើ Mascara ជាដើម ទោះបីជា នៅឯផ្ទះក៏ដោយ ប៉ុន្តែនាង Bada វិញប្រើ ខ្មៅដៃគូររឹមភ្នែក (eyeliner), ម៉ាស្ការ៉ា (mascara) , Eyeshadow និងលាបក្រែម បបូរមាត់ បានយ៉ាងលឿន ក្នុងពេលដែល នាងកំពុងចុះជណ្តើរយោង ពីជាន់ទី៤ មកក្រោម៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖ 

ប្រភព koreaboo

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]