រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ីស​​៤៧០​​ពណ៌​​​ខ្មៅ​មួយ​គ្រឿង​​ បើក​លឿន​ទៅ​បុក​​រថយន្ត​កូរ៉ូ​ឡា​ ពណ៌​​ស្លែ ​ចំ​ទទឹង​រថយន្ត​​​លាន់​ដូច​​រន្ទះ​​បណ្តាល​​​​ឱ្យ​ក្រពឹត​​មួយ​ចំហៀង​​ខាង​ ស្តាំ​​​​ខ្ទាត ​​​​ទៅ​បុក​ស៊ុម​​ទ្វារ​ផ្ទះ​​សម្អាង​​​​ការ​ស៊ី​វិល័យ​​ ហើយ​​​​អ្នក​បើក​បរ​​​រថយន្ត​​កូរ៉ូ​ឡា​​រង​របួស​​ធ្ងន់ ​ឯ​​រថយន្ត​ឡិច​ស៊ី​ស​បើក​រត់​​ទៅ​​​បាត់​​ទាំង​បែក​ធុង​ទឹក ។ គ្រោះ​​ថ្នាក់​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៩និង​​៤៥​នាទី​យប់​ថ្ងៃ​ទី​​ ១៤ កក្កដា ​តាម​ផ្លូវ​​​លេខ​​១៦៣​ កែង​ផ្លូវ​លេខ​​៤៥៦​ ​ក្នុង​សង្កាត់​​ទួល​ទំពូង​​​១ ខណ្ឌ​ចំការ​មន ។​

ប្រភព​ព័ត៌​មាន​​បាន​​ឱ្យ​ដឹង​​​ថា មុន​ពេល​​កើត​ហេតុ​​ រថយន្ត​ឡិច​ស៊ី​ស​​​៤៧០​​ ពណ៌​​ខ្មៅ បើក​បរ​ដោយ​​​បុរស​ម្នាក់​​តាម​ផ្លូវ​​​លេខ​​៤៥៦​ ពីកើត​ទៅលិច​ បោះ​ពួយ​​លឿន​ស្លេវ​ ចំណែក​​​រថយន្តកូរ៉ូ​ឡា​ ពណ៌​​ស្លែ​ បើក​បរ​​ដោយ​បុរស​ម្នាក់​​តាម​ផ្លូវ​​លេខ​​១៦៣​ ​​ពី​ជើង​ទៅ​ត្បូង​​ ខណ​ៈ​​មក​ដល់​ចំណុច​​ផ្លូវ​កែង​​រថយន្ត​កូរ៉ូ​ឡា​​បើក​ឆ្លង​ផ្លូវ​​ ស្រាប់​តែ​​រថយន្ត​ឡិច​ស៊ីស​​បោះ​ពួយ​​​ទៅ​បុក​ចំទទឹង​រថ​យ​ន្ត​​​​​កូរ៉ូ​ ឡា​​ទាំង​កំរោល​លាន់​ដូច​​គ្រាប់​បែក​ផ្ទុះ​ ​បណ្តាល​ឱ្យ​រថយន្ត​​កូរ៉ូឡា​​ក្រពឹត​មួយ​ចំហៀង​​ខាង​ស្តាំ ​រួចខ្ទាត​ទៅ​បុក​ទ្វារ​​ផ្ទះ​សម្អាង​​ការ​​ស៊ី​វិល​ល័យ​ធ្វើ​​ឱ្យ​បែក​​​​ រាយ​ពេញ​​មុខ​ផ្ទះ ​​ឯ​អ្នក​បើកបរ​​​​បោក​ផ្ទប់​​នឹង​រថយន្ត​​បែក​មុខបែក​​​​មាត់​រង​​របួស​ ធ្ងន់ ។ ចំណែក​​​រថយន្ត​​​ឡិច​ស៊ីស​​​​បន្ទាប់​​​​ពី​បុក​រថយន្ត​កូរ៉ូ​ឡា​​ខ្ទាត​ ប្រមាណ​​១០​ម៉ែត្រ​​ ក៏​បើក​រត់​គេច​ទាំង​រថយន្ត​​បែក​ធុង​ទឹក​​ហូរ​តាម​​ផ្លូវ​បាត់​​ស្រមោល ។​​

ក្រោយ​ពេល​កើត​​ហេតុ​​​ អ្នកបើក​រថយន្ត​​កូរ៉ូ​ឡា​ដែល​រង​របួស​​​​បាន​ហៅ​រ៉ឺ​ម៉ក​​ម៉ូតូ​​ដឹ​កទៅ​ ព្យា​បាល​​នៅ​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​​​​ខ្មែរ​​-សូវៀត ​។ ចំណែក​រថយន្ត​​​ក្រពឹត​​​មួយ​ចំហៀង​​ខាង​ស្តាំ ​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​​​នៅ​ការិយា​ល័យ​​នគរ​បាល​​ចរាចរ​ ផ្លូវ​គោក​​ និង​​ស្រាវ​ជ្រាវ​​តាម​រក​​រថយន្ត​​ឡិច​ស៊ីស​​យក​មក​​​ដោះ​ស្រាយ​​តាម​ ច្បាប់ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]