ខេត្ត​បាត់ដំបង ៖  ជន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ស្រវឹង​ជោក​ជាំ​​ដែល​អះ​អាង​ថា ​ខ្លួន​ជា​មន្ត្រី​យោធា និងជា​កូន​ប្រុស​របស់​លោក​មេ​ឃុំ​​ម្នាក់​​នៅ​ស្រុក​សង្កែ បាន​នាំ​បក្ស​ពួក​​២​នាក់​ទៀត​​ជិះ​រថយន្ត​ឡិចស៊ីស​​មីនី ពណ៌​ស្ករ មួយ​គ្រឿង​​​ទៅ​បង្ក​ជម្លោះ​ដោយ​ចេតនា​​ជាមួយ​កម្លាំង​​នគរបាល​ព្រហ្ម​ទណ្ឌ​ ​ខេត្ត​ជិត​២០​នាក់ ​ដែល​កំពុង​ចុះ​ប្រតិបត្តិ​ការ​​ត្រួត​ពិនិត្យ​​អាវុធ​ជាតិ​ផ្ទុះ​​ ដោយ​បាន​ចោទ​សមត្ថ​កិច្ច​ថា ជា​អ្នក​ចាប់​​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​រក្សាទុក​ពេលខ្លួន​ធ្វើ​ដំណើរ​​ក្នុង ​ស្ថាន​ភាព​ស្រវឹង ។

ការប៉ះ​ទង្គិច​គ្នា​​ដែល​បង្ក​ដោយ​ជន​ប្រមឹក​​មួយ​ ក្រុម​នេះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​កាលពីវេលា​ ម៉ោង​១០​យប់​ថ្ងៃទី​​១៤ កក្កដា ​នៅ​ចំណុច​ខាង​មុខ​សាកលវិទ្យា​ល័យ​បញ្ញា​សាស្ត្រ​​ ស្ថិត​ក្នុង​ភូមិ​រំចេក​៤ ​សង្កាត់​រតនៈ ក្រុង​បាត់​ដំបង ​ក្នុង​គ្រា​ដែល​​កង​កម្លាំង​​សមត្ថ​កិច្ច​កំពុង​​ប្រតិ​បត្តិ​​ការ​ត្រួត​ ពិនិត្យ​អាវុធ​​ជាតិ​ផ្ទុះ​នៅ​ទី​នោះ ។ ​ប៉ុន្តែ​​អ្វី​ដែល​ធ្វើ​ឱ្យ​កម្លាំង​​សមត្ថ​កិច្ច​កាន់តែ​ក្តៅ​ក្រហាយ​នោះ គឺ​​​នៅពេល​ឃើញ​ក្រុម​នេះ​បាន​ដំឡើង​​សរសៃ​.ក កាន់តែ​ខ្លាំង​បែប​ព្រហើន​ទៅ​លើ​លោក​ជេត វណ្ណនី ស្នងការ​រង​ខេត្ត​ដែល​លោក​កំពុង​ដឹក​នាំ​កិច្ច​​ប្រតិបត្តិ​ការ​នេះ ខណៈ​​ដែល​លោក​ព្យាយាម​ពន្យល់​អំពី​ហេតុ​ផល​​ប្រាប់​ពួក​គេ​ តែគេ​មិន​ស្តាប់​រហូតឈានដល់​ការ​នាំ​ខ្លួន​ជននេះ​​ទៅសួរ​នាំ​​នៅ​ស្នង​ការ​ ដ្ឋាននគរ​បាល​​​ខេត្ត​តែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]