វីដេអូឃ្លីបរបស់ត្រី Piranha មួយត្រូវបានគេចែកចាយ ពាសពេញបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ហើយវីដេអូឃ្លីបនោះមានបុរសម្នាក់កំពុងតែ យកដៃម្ខាងកាន់ត្រី Piranha ហើយដៃម្ខាងទៀតកាន់មែកឈើ សម្រាប់អោយត្រី Piranha នោះកាត់ ដែលមើលទៅធ្មេញរបស់វា មុតជាងកាំបិតទៅទៀត។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូឃ្លីបមួយដែលមានឈ្មោះថា "Piranha Scissors" ត្រូវបានគេបង្ហោះចូលក្នុង គេហៈទំព័រចែកចាយវីដេអូ Youtube កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១២ ត្រូវបានគេចែកចាយពាសពេញ បណ្តាញទំនាក់ទំនងសង្គម ផ្សេងៗ​ដូចជា Facebook និង Twitter ជាដើម។ បើយើងមើលក្នុងវីដេអូ យើងនឹងបានឃើញនូវអំនាចនៃធ្មេញរបស់វា ដែលបានកាត់មែកឈើ យ៉ាងលឿនដោយមិនបាច់ចំនាយពេល ២ ឬ ៣ ដងក្នុងការកាត់នោះទេ ដោយសារតែធ្មេញរបស់វា មុតស្រួចយ៉ាងខ្លាំង ហើយវានឹងខាំអ្វីក៏ដោយ អោយតែដាក់នៅក្បែរមាត់របស់វា។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]