ខេត្ត​ប៉ៃលិន​ ៖ ផ្ទះ​របស់​​ប្រជា​ពល​រដ្ឋ​ចំនួន​៣​ខ្នង​ដែល​មាន​៦​គ្រួសារ​ស្នាក់​នៅ​ត្រូវ​ បាន​​បុរស​អគតិ​ម្នាក់​​ទាស់​ពាក្យ​សម្តី​ជា​មួយ​ប្រពន្ធ​​ទប់​កំហឹង​មិន​ ជាប់​ក៏​​ទៅ​ដុត​ផ្ទះ​ដែល​ខ្លួន​បាន​សុំ​ម្តាយ​ក្មេក​​ស្នាក់​នៅ​ បណ្តាល​ឱ្យ​ឆាប​ឆេះ​រាល​ដាល​​ដល់​ផ្ទះ​អ្នក​ដទៃ​ទៀត អស់​ចំនួន​២​ខ្នង ខណៈ​ពេល​ដែល​ម្ចាស់​ផ្ទះ​ទាំង​នោះ បាន​នាំ​គ្នា​ទៅ​ចម្ការ​​អស់ ស្រប​ពេល​ដែល​ឃើញ​ភ្លើង​​កំពុង​តែ​​ឆាបឆេះ​បុរស​រូប​នេះ​បាន​ដាក់​​មេ​ប្រួច ​រត់​គេច​ខ្លួន​បាត់​ស្រមោលតែ​ម្តង​ ។

ហេតុ​ការណ៍​​ដុត​ផ្ទះ​នេះ​បាន​កើតឡើង​កាល​ពី វេលា​ម៉ោង​៣​និ​​ង​១០​នាទី​រសៀល​ថ្ងៃទី​១៣ កក្កដា ២០១២ ​ស្ថិតនៅត្រង់​ចំណុច​​ភូមិ​ព្រៃ​​មង្គល ​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន ។

​ប្រភពព័ត៌​មាន​​ពី​លោក​សឿង តឹង ជា​មេ​ភូមិ​ព្រៃ​មង្គល​បាន​ឱ្យ​ដឹង​ថា ផ្ទះដែល​ក្លាយ​ទៅ​ជា​ចំណី​ព្រះ​អគ្គី​​ទាំង​បី​ខ្នង​​នេះ​មាន​៦​គ្រួសារ​​ ស្នាក់​នៅ​ ដោយ​គ្រួសារ​ទី​ ១-ឈ្មោះ​​គង់ ផល្លា អាយុ​៥៣​ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​ពីរ​នាក់ ​មុខ​របរ​កសិ​ករ ២-ឈ្មោះ​​ភិន ភួត អាយុ​​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​យ៉ាន លឿង អាយុ​៣៤​ឆ្នាំ ​មុខ​របរ​​កសិ​ករ មាន​​កូន​៥​នាក់ ប្រុស​៣​នាក់ ស្រី២​នាក់ ៣-ឈ្មោះ​​កែប គុម អាយុ​២៨​ឆ្នាំ ​ប្រពន្ធឈ្មោះ​​ភិន លុស អាយុ​២៩​ឆ្នាំ ​មុខរបរ​កសិ​ករ មាន​កូន​៤​នាក់ ៤-ឈ្មោះ​​ណយ រ៉ា អាយុ​៣១ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​​មុយ យ៉េ អាយុ​២៧​ឆ្នាំ មុខរបរ​កសិ​ករ មាន​កូន​៣​នាក់ ៥-ឈ្មោះ​​គី គឺង អាយុ​២៣​ឆ្នាំ ប្រពន្ធឈ្មោះ​ភិន សាក់ អាយុ​២១​ឆ្នាំ មុខ​របរ​កសិ​ករ​ មាន​កូន​ម្នាក់ និង​៦-ជា​ផ្ទះគ្រួសារ​ដែល​ឈ្លោះ​ប្រកែក​គ្នា​ ប្តី​​​មាន​ឈ្មោះ​​ឡុក ​ប៊ុន​ឡុង អាយុ​​២៧​ឆ្នាំ ​ប្រពន្ធ​​ឈ្មោះ​ភិន សំណាង អាយុ​២៤ឆ្នាំ មុខ​របរ​កសិ​ករ​មាន​កូន​ម្នាក់​​ សុំ​ផ្ទះ​ម្តាយ​ក្មេក​ស្នាក់​នៅ​ជា​មួយ​ប្រពន្ធ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]