ក្រុងប៉ោយប៉ែត ៖ ​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​​ចរា​ចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​​​លើ​ផ្លូវ ​ជាតិ​លេខ​​៥ ខណៈ​គ្រួសារ​មួយ​វិល​ត្រឡប់​មកពី​ធ្វើ​ការ​ ហើយ​ជិះ​កង់​ដឹក​គ្នា​ត្រូវ​រថយន្ត​ធំ​ប្រភេទ​កាម៉ាស់​កៀរ​​ពី​ក្រោយ​បង្ក​ ឱ្យ​ទារក​​​អាយុ​៨​ខែ​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​​ និង​៣​នាក់​ផ្សេង​ទៀត​រង​​របួស​ធ្ងន់-ស្រាល កាល​ពី​​វេលា​ម៉ោង​៧​និង​​១០​នាទី​យប់​ថ្ងៃទី​១៤ កក្កដា ២០១២ ​​ក្នុងភូមិ​-សង្កាត់​​ផ្សារ​កណ្តាល ​ក្រុងប៉ោយ​ប៉ែត ​។ គ្រួសារ​ជន​រង​គ្រោះ​​ខាងលើ​នេះរួម​មាន ១-ឈ្មោះ​សឿន ​កែវ អាយុ​​២៩​ឆ្នាំ ប្រពន្ធ​​ឈ្មោះ​ធឿម ​មុំ អាយុ​​២២​ឆ្នាំ ​២-​ឈ្មោះ​កែវ កក្កដា ភេទប្រុស អាយុ​៧​ឆ្នាំ និង​៣-ឈ្មោះ​​កែវ វិចិត្រ អាយុ​៨​ខែ​ ជា​សព​រង​គ្រោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]