បុស្បា សត្យាលីវអាន មានបទពិរោះពីរបទសម្រាប់ប្រិយមិត្ត គឺ ស្មោះគ្រប់វេលា និង ភ្លៀងតាមដងវិថី ។ សូមរីករាយជាមួយ បទទាំងពីរដូចខាងក្រោម។

ស្មោះគ្រប់វេលា (វីដេអូខាងក្រោម)

បងមិនខ្លាចទេទោះមេឃរលំ ​     បងខ្លាចមាសមុំអូនព្រួយចិន្តា
បងមិនខ្លាចឆ្លងកាត់ព្យុះជលសា      ខ្លាចតែជីវាជួបទុក្ខជួបភ័យ

ស៊ូតាមថែអូនដោយចិត្តស្មោះសរ     ស៊ូថែបវរព្រោះស្រលាញ់ស្រី
ឃើញអូនបានសុខអរណាស់ពិសី      ញញឹមមើលស្រីមើលពីចំងាយ

ចង់ថ្នាក់ថ្នមអូនដូចថ្នមកែវភែ្នក      ឧបសគ្គតាមជ្រែកបំបែកស្នេហ៏ឆ្ងាយ
ទោះគ្មានសង្ឃឹមក៏មិនសោកស្តាយ      បងស្នេហ៍ឆោមឆាយធំជាងមេឃា

តាមស្នេហ៍ដូចតាមចាប់ពពក      តែស្នេហ៍ពន្លកបងសេ្នហ៍មិនរា
ទោះអូនមានកូនស្រលាញ់ពុំងារ      ស្មោះគ្រប់វេលាលុះគ្រាអវសាន

 

 
 
ភ្លៀងតាមដងវិថី (Rain on Blvd)  (វីដេអូខាងក្រោម)
 
ដើរតាមដងវិថីកំពុងភ្លៀង                   បងកាន់ដៃអូនអូនកាន់ដៃបង
បងមានអារម្មណ៍មិនរងារទេ               ​ មានអូននៅក្បែផ្តល់ក្តីកក់ក្តៅ

ពេលបងមើលកែវភ្នែកអូន                  ឃើញក្តីស្រលាញ់ដែលអូនមានដល់បងក្នុងនោះ
បងនឹងស្មោះត្រង់លុះក្ស័យ                 ទោះឧបសគ្គយ៉ាងណាមិនរារែកទេណាថ្លៃ

បើវេលាអាចវិលថយក្រោយ               បងនឹងលប់រាល់អានុស្សាវរីយ៍ជូរចត់អូនមាន
បងនឹងប្រគល់អ្វីៗទាំងអស់របស់បង​    ព្រមទាំងជីវិតស្ម៍គ្រថែស្ងួនលុះក្ស័យ
 
 
ដោយ វីន
Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]