រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​រង​របួស​​ស្រាល​​ ខណៈ​ពេល​ចេញពី​ផឹក​ស៊ី​​ជិះ​ម៉ូតូ​​ទៅ​បុក​គូទ​រថយន្ត​ដែល​កំពុង​ឈប់​​​រង់​ ចាំ​ភ្លើង​ស្តុប​ បណ្តាល​​ឱ្យ​រថយន្ត​ផុង​គូទ​ក្រោយ​ និង​បែក​​កញ្ចក់​មួយ​ផ្ទាំង​​​ ចំណែក​​ម៉ូតូ​​ខ្ទេច​​ក្បាល​ខាង​មុខទាំងស្រុង។ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​​កាល​ពី​​វេលា​​ម៉ោង​៩​និង​៣០​នាទី​​យប់ ​ថ្ងៃទី​​១៣ កក្កដា នៅ​ចំណុច​ស្តុប​​ពេទ្យ​ចិន តាម​បណ្តោយ​​មហា​វិថី​ព្រះ​​សីហនុ ​ស្ថិត​ក្នុង​​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។

​បើតាម​សម្តីជន​រងគ្រោះ​​ឈ្មោះ​ស៊ុន ​សិលា ភេទប្រុស អាយុ​២២​ឆ្នាំ ​រង​របួស​ស្រាល​ ជា​ជាងភ្លើង ស្នាក់​នៅ​ជិត​វត្ត​ចិន​ដំដែក​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៦​នាក់ ជិះ​​ម៉ូតូ​​៣​គ្រឿង​នាំ​គ្នា​​ទៅ​ផឹក​ស៊ី​ទៅ​ទីក្រុង​កោះ​ពេជ្រ។ លុះផឹក​ស្រវឹង ហើយ​ក៏​នាំគ្នា​​ជិះ​ម៉ូតូ​ត្រឡប់​​​​ទៅ​ផ្ទះវិញ ​ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​ខាងលើ​ក៏ជ្រុល​​ទៅ​បុក​គូទ​​រថយន្ត​​រ៉េវ​ហ្វ័រ​ រង​របួស​តែ​​ម្តង ។ ​ក្រោយ​​ពេល​កើតហេតុ​​រថយន្ត និង​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​​ការិយា​ល័យ​​នគរ​បាល​​ ចរា​ចរ​ផ្លូវគោក​​រង់​ចាំ​​ធ្វើ​ការ​ដោះ​ស្រាយ​តាម​​នីតិវិធី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]