ខេត្តកណ្តាល ៖ ​បុរស​ម្នាក់​មានប្រពន្ធ​​​ និង​កូន​ទៅហើយបានលួងលោម​ក្មួយសាច់ថ្លៃ​​អាយុ​៩ឆ្នាំ ​ប្រព្រឹត្តអំពើ​អាស​ដោយ​​ឱ្យមើល​​វីដេអូក្តៅ​សាច់ក្នុងទូរស័ព្ទ​​​ រួចឱ្យបៀម​​លិង្គ​របស់​ខ្លួន​រហូត​​តណ្ហា​ដល់កំពូល​ជាច្រើនលើក ។ ​រឿង​នេះ​បាន​បែកធ្លាយ​​​​ដល់​អាណាព្យាបាល​របស់​ក្មេង​ស្រី​​ហើយ​ប្តឹងឱ្យប៉ូលិស​​ចាប់ខ្លួន​កាលពី​​​រសៀល​​ថ្ងៃទី១១ ​​កុម្ភៈ ​​នៅ​ឃុំ​ស្វាយ​​ប្រទាល ​​ស្រុកស្អាង ​រួចបញ្ជូនទៅ​កាន់​អធិការ​ដ្ឋាននគរបាលស្រុក​ ដើម្បី​កសាងសំណុំ​រឿង​​​ចាត់ការ​​តាមច្បាប់ ។

លោក​លន ចន្ថា ​​អធិការ​រងទទួល​​ផែន​​យុត្តិធម៌​​ឱ្យ​ដឹងថា ជនសង្ស័យ​នោះ​ឈ្មោះ​អេង ​រដ្ឋា អាយុ​២៨​ឆ្នាំ ​​មុខ​របរ​ជាកម្មករ ​មានទីលំនៅ​​ក្នុងឃុំ​ស្វាយប្រទាល ​ស្រុកស្អាង ខេត្តកណ្តាល ។ ​ចំណែក​​កុមារីរងគ្រោះ​អាយុ​៩ឆ្នាំ ​​នៅឃុំ​ស្វាយ​​ប្រទាលដែរ ​​។ ជនសង្ស័យ​បាន​​​លួង​លោម​​ក្មួយ​ស្រី​​សាច់ថ្លៃ​ឱ្យ​មើល​រឿងក្តៅ​សាច់នៅក្នុង​​ទូរស័ព្ទ​ដៃ​​​ ហើយឱ្យ​នាង​ធ្វើតម្រាប់​តាម​ គឺឱ្យបៀម​លិង្គ ​និងលិទ្ធ​ជាច្រើនលើកច្រើន​​ចាប់​តាំងពី​ចុង​ឆ្នាំ​២០១១មក ហើយ​លើក​ចុង​ក្រោយនេះនៅ​ចុង​ខែ​មករា  ។

លោក​ឱ្យ​ដឹងទៀតថា ​​​ជន​សង្ស័យ​​ប្រព្រឹត្ត​​បែបនោះជាង​១០លើក​ ខណៈ​ពេល​​​ប្រពន្ធ​របស់គេមិននៅផ្ទះ​ និង​​ជួន​កាល​នៅដីចម្ការ​ក្រោយភូមិ ។ ​រឿង​​អាស្រូវ​នេះ​ត្រូវបាន​បែក​​ធ្លាយ​ដោយសារ​​តែ​កុមារី​​រងគ្រោះធ្លោយ​មាត់​ប្រាប់អ្នកជិត​ខាង​ ហើយគេយករឿង​នេះ​ប្រាប់​អាណាព្យា​បាល​​​របស់​នាង ។ ​ពេល​ឪពុក​​ម្តាយ​សួរដេញដោល នាង​​ប្រាប់​​ការពិត​​​ ហើយ​​​ក៏​​​ប្តឹង​​ប៉ូលិសតែម្តង ។
ក្មេង​ស្រីរងគ្រោះ​​ប្រាប់ប៉ូលិសថា ​​លន ចន្ថា ​​​​ឱ្យលុយ​នាង​​ម្តងជួន១ពាន់រៀល ជួនកាល២​ពាន់​រៀល​ ហើយ​បើកទូរស័ព្ទឱ្យមើលរឿង​អាស​អា​ភាស និងឱ្យ​នាង​ធ្វើ​តាម​ត្រាប់​តាម​នាង​បៀម និង​លិទ្ធលិង្គ ។ ការ​​ធ្វើបែបនេះ ​នៅ​ពេលស្ងាត់​​អត់​មាន​មនុស្ស​នៅផ្ទះ ជួន​កាល​​ហៅទៅដី​ចម្ការ​កន្លែងស្ងាត់​ ដោយ​​​មិនចាំពេល និង​ចំនួនទេ ​តែច្រើនលើក ហើយរាល់​ពេល​​​ធ្វើបែនេះ គេ
តែង​តែឱ្យលុយ​នាង​រហូត ។

ជនជាប់ចោទឆ្លើយ​សារភាព​​ប្រាប់ប៉ូលិសថា ​ខ្លួន​ធ្វើ​​បែបនោះ​ជាង១០ដង ​ហើយរាល់​ពេលប្រព្រឹត្ត​នោះ​គឺតណ្ហា​ដល់កំពូល​ទើប​ឈប់ ។ ​មូលហេតុដែល​​​គេ​​​ប្រព្រឹត្ត​ដូចនេះ ដោយសារ​​តែប្រពន្ធ​​​​ជិតគ្រប់ខែ​ឆ្លងទន្លេ​​ ហើយមាន​អារម្មណ៍​​ចង់រួម​ភេទទប់មិន​បាន ។

នៅ​ថ្ងៃទី១១ កុម្ភៈ​​​​​ ពេលប៉ូលិស​​ចាប់ខ្លួនគេ​​ គឺប្រពន្ធ​​ទើបតែ​សម្រាល​កូន​ខ្ចីបាន​ជិត​មួយ​ខែ​ប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]