តៃវ៉ាន់៖ នារីជនជាតិ តៃវ៉ាន់ម្នាក់ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ អំពីជំនាញក្នុងការ តុបតែង ផាត់មុខ របស់នាងដែលអាច ជួយកែប្រែសម្រស់ របស់នាង ឲ្យក្លាយទៅជា នារីដ៏ស្រស់ស្អាត បំផុតម្នាក់ ដែលមនុស្ស ជាច្រើនពិបាក នឹងជឿបើ ទោះជាបានឃើញ ផ្ទាល់ភ្នែកក៏ដោយ។

យោងតាមប្រភព ព័ត៌មាន lollipop បានឲ្យដឹងថា នារីវ័យក្មេង ម្នាក់បានធ្វើឲ្យ ទស្សនិកជនជាច្រើន ភ្ញាក់ផ្អើលនៅពេល ដែលនាងឡើង បងា្ហញខ្លួន នៅក្នុងកម្មវិធីប្លែកៗ មួយរបស់ប៉ុស្ត៍ ទូរទស្សន៍តៃវាន់ ដែលមានឈ្មោះថា “Kangxi coming” ដោយនាងបាន បង្ហាញពីការ តុបតែង ផ្លាស់ប្តូរមុខ ដ៏អស្ចារ្យ សឹងតែមិន គួរឲ្យជឿ។

ជំនាញតុបតែង មុខរបស់នាង គឺបានកែប្រែ មុខមាត់ធម្មតា របស់នាងដែល មើលទៅគ្មាន ភាពទាក់ទាញ ណាមួយឡើយ តែក្រោយពី បានធ្វើការ តុបតែងមុខមាត់ រួចមក នាងក៏បានក្លាយ ទៅជានារី ដ៏សែនស្រស់ស្អាតម្នាក់ ដែលមនុស្សប្រុស ភាគច្រើនឃើញ ហើយដឹងតែ លង់ស្នេហ៍ តែម្តង។

យ៉ាងណាមិញ ទាំងពិធីករ និងទស្សនិកជន ក្នុងកម្មវិធី បានបញ្ជាក់ថា បើសិនជា ពួកគេមិនបាន ឃើញផ្ទាល់ភ្នែកទេ ពួកគេមិនជឿថា នាងអាចកែប្រែ មុខមាត់របស់ខ្លួន ឲ្យក្លាយទៅជា ស្រស់ស្អាត ស៊ិចស៊ី បែបនេះសោះ។

នារីម្នាក់នោះ ក៏បាននិយាយ ដែរថា “នេះគឺជា អាថ៌កំបាំងដ៏ ធំរបស់ខ្ញុំ តែតាមពិតទៅ ពេលដែលខ្ញុំ ផាត់មុខ និងពេលដែល មិនទាន់ មុខមាត់របស់ខ្ញុំ ហាក់គ្មានអ្វីខុស ប្លែកគ្នាខ្លាំង នោះទេ”។

គួរបញ្ជាក់ផងដែរថា ការផាត់មុខ ដែលធ្វើឲ្យ មុខមាត់ប្រែពី សភាពធម្មតា សោះកក្រោះ ឲ្យក្លាយទៅជា មុខមាត់ដែល មានភាពស៊ិចស៊ី និងស្រស់ស្អាត បែបនេះកំពុង តែទទួលបាន ការចាប់អារម្មណ៍ យ៉ាងខ្លាំង៕


រូបភាពមុន និងក្រោយពេល ផាត់មុខ របស់នារីម្នាក់នេះ

ប្រភព៖ lollipop

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]