រាជធានីភ្នំពេញ ៖ បុរសម្នាក់​ស្រវឹង​​ធ្លាក់​ភ្នែក​បើ​ក​ម៉ូតូ​ឃ្លីក​​ពណ៌​​ខៀវ រេ​ចង្កូត​ពេញ​​ផ្លូវ​ក៏​ជ្រុល​​ទៅ​បុក​គូទ​រថយន្ត​​កាមរី​ឆ្លាម​ពណ៌​ខ្មៅ មួយ​គ្រឿង​ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ហាង​​ខារ៉ា​អូខេ​នគរ​សំរឹទ្ធិ ​ចំពី​ក្រោយ​​​​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​ក្រពឹត​បន្តិច​បន្តួច​ ហើយ​ភាគី​ទាំង​​ពីរនិយាយ​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ​ក៏​ប្រគល់​ឱ្យ​​សមត្ថ​ កិច្ច​​យក​រថយន្ត​ និង​ម៉ូតូ​​ទៅ​រក្សា​ទុក​នៅ អធិ​ការ​ដ្ឋាន​ខណ្ឌ​​ទួល​គោក កាល​ពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១២ កក្កដា ២០១២ ​តាម​បណ្តោយ​ផ្លូវ​១៨២ ​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ​។

យោង​តាម​​សម្តីរបស់​សមត្ថ​កិច្ច​ខណ្ឌ​​ទួល​គោក ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​ម៉ូតូឃ្លីក​​ពណ៌​ខៀវ ​បើក​បរ​ដោយ​បុរស​ស្រវឹងម្នាក់​​ក្នុង​ល្បឿន​​លឿន និង​រេ​ចង្កូត​​ពេញ​​ផ្លូវ លុះមក​ដល់​ចំណុច​កើតហេតុ​​​កាន់​ចង្កូត​ម៉ូតូ​លែង​ជាប់​​ក៏ជ្រុល​ទៅ​បុក​គូទ ​រថយន្ត​​កាមរីឆ្លាម​​ ពណ៌​ខ្មៅ ចត​លើ​ចិញ្ចើម​​ផ្លូវពេញ​ទំហឹង​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]