កីឡាអូឡាំពិចជិតចាប់ផ្តើមហើយ នៅសល់ប្រមាណតែពីរអាទិត្យទៀតតែប៉ុណ្ណោះ ហើយយើងក៍ដឹងដែរថា អ្នកឧបត្ថមធំជាផ្លូវការនោះគឺក្រុមហ៊ុនទូរស័ព្ទដៃ Samsung ។ ពេលនេះផងដែរក្រុមហ៊ុន Samsung បានផ្សព្វផ្សាយនូវពាណិជ្ជកម្ម កីឡាអូឡាំពិច ឆ្នាំ 2012 ដោយមាន David Beckham ហើយនឹង Galaxy S3 ជាតារាដែលនាំយកមកសំដែងនៅក្នុងវីដេអូ ដើម្បីផ្សព្វផ្សាយនូវផលិតផលរបស់ក្រុមហ៊ុន Samsung នោះគឺ ម៉ូដែលទូរស័ព្ទ Samsung Galaxy S3 ។
ប្រើអ្នកល្បីមកជួយលក់យ៉ាង David Beckham ហើយ បើលក់មិនដាច់ ក៍អស់ចិត្តដែរ (ការពិតលក់ដាច់ណាស់) ។
ចំណែកនូវប្រទេសយើងវិញ ឃើញថាការផ្សព្វផ្សាយនូវផលិតផល Samsung Galaxy S3 គឺមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមវេបសាយធំៗ នឹងតាមបណ្តាហាងលក់ទូរស័ព្ទតូចធំនៅក្នុងព្រះរាជជាណាចក្រកម្ពុជាយើង ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]