ដោយសារតែអាងហែលទឹកនៅទីសាធារណៈ តែងតែមានមនុស្សលេងច្រើនដែលជាហេតុ បណ្តាលអោយទឹកកខ្វក់ ដូច្នេះហើយទើបមានឪពុកម្នាក់សម្រេចចិត្ត កែច្នៃរថយន្តរបស់ខ្លួន អោយក្លាយទៅជាអាងហែលទឹកដ៏តូចមួយ សម្រាប់អោយកូនប្រុសរបស់គាត់ហែលលេងកំសាន្ត។

ដោយយោងទៅតាមគេហៈទំព័រ Beijingcream ចុះផ្សាយកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២ បានអោយដឹងថា នៅឯ តំបន់ Wenzhou ខេត្ត Zhejiang មានក្រុមគ្រួសារមួយដែលមានរថយន្ត ចំលែកខុសគេដោយរថយន្តនោះត្រូវបាន បុរសជាឪពុកដោះកៅអីខាងក្រោយចេញ ហើយបានប្រើប្រាស់ ផ្ទាំងប្លាស្ទីក ចងជាប់នឹងផ្នែកខាងក្រោយនៃរថយន្ត បន្ទាប់មកចាក់ទឹកចូលដើម្បីអោយកូនគាត់លេង។ គួរបញ្ជាក់ផងដែរថា អាងទឹកនោះមាន បណ្តោយប្រវែង ១,៧ ម៉ែត្រ និង ទទឹង ១,៣ ម៉ែត្រ ហើយចំពោះកំពស់ទឹកវិញគឺ ២ តឹក ដោយគេបានដាក់ឈ្មោះអោយរថយន្តនោះថា "swimming pool van"។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]