បច្ចុប្បន្នព័ត៌មាន បានចេញផ្សាយពេញបណ្តាញ ទំនាក់ទំនងសង្គមថា អ្នកអាចសាកថ្មទូរស័ព្ទដៃ របស់អ្នកជាមួយនឹងស្លឹកពោធិ៍។ ជាមួយគ្នានេះដែរ មានអ្នកខ្លះនិយាយថា វាជាការពិត ចំណែកឯអ្នកខ្លះទៀតនិយាយថា វាជាការបោកប្រាស់ ដោយពួកគេបានអនុវត្តន៍សាកថ្មទូស័ព្ទដៃ តាមវិធីដូចខាងក្រោម ៖

ជំហាននីមួយៗដើម្បីសាកថ្មទូរស័ព្ទដៃ របស់អ្នកដោយប្រើស្លឹកពោធិ៍
១- បើសំបកទូរស័ព្ទដៃរបស់អ្នក
២- រួចដកថ្មចេញ
៣- អ្នកត្រូវយកស្លឹកពោធិ៍ស្រស់ចំនួន ២ឬ ៣សន្លឹក
៤- យកទងនៃស្លឹកនោះ ទៅប៉ះនៅកន្លែងចម្លងអគ្គិសនី របស់ថ្មទូរស័ព្ទចំនួន ១នាទី។
៥- បន្ទាប់មកអ្នកត្រូវសម្អាត ថ្មទូរស័ព្ទរបស់អ្នកជាមួយនឹង ក្រណាត់ទន់ៗ
៦- ដាក់ថ្មចូលក្នុងទូរស័ព្ទ របស់អ្នកវិញ រួចបើកទូរស័ព្ទឡើងវិញ
៧- រួចហើយអ្នកអាចឃើញលទ្ធលរបស់វា

តើវាជាស្អីឲ្យពិតប្រាកដ?
ជាការពិតណាស់ វាគ្មានភស្តុតាង នៃវិទ្យាសាស្រ្តបង្ហាញឲ្យឃើញ ជាក់លាក់នោះទេ ហើយក៏គ្មានអ្នកណាប្រាប់ ឲ្យបានច្បាស់ថា វាពិតជាមានប្រសិទ្ធភាពមែន។

ដូច្នេះវាអាចគ្រាន់តែជាការ បញ្ឆោតតែប៉ុណ្ណោះ ដោយការពិតរបស់វាត្រូវរង់ចាំ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្តជាអ្នកសំរេច។ ទោះបីជាយ៉ាងណាក្តី ក៏នៅមានមនុស្ស ជាច្រើនជឿថា វាជាការពិត៕

Photo by DAP-News

ប្រែសម្រួលៈ ហង់ ច័ន្ទសុបញ្ញា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]