កណ្ដាល ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល បានឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន ៤នាក់ បន្ទាប់ពីធ្វើសកម្មភាព ដើររៃអង្គាសលុយពីប្រជាពលរដ្ឋ ដោយកុហកថា យកទៅសិក្សា និងឧបត្ថម្ភដល់កុមារកំព្រា។

អធិការរងស្រុកស្អាង លោក លន់ ចន្ថា បានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយរលំ បានឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់នេះ នៅក្នុងភូមិគោលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង កាលពីវេលាម៉ោង ៩ និង១៥នាទី ព្រឹកថ្ងៃទី១៤ខែកក្កដា នេះ បន្ទាប់ពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសង្ឃក្លែងក្លាយមករៃអង្គាសលុយពី ប្រជាពលរដ្ឋ។

ជនសង្ស័យទាំង ៤នាក់នោះ ត្រូវបានអធិការរងរូបនេះបញ្ជាក់ថា ទី១ ឈ្មោះ ចាន់ ណា ហៅ អយ អាយុ ២៣ឆ្នាំ មុខរបរ កម្មករ សំណង់ រស់នៅភូមិវិហារ ឃុំច្រេះ ស្រុកមេសាង ខេត្ដព្រៃវែង, ទី២ ឈ្មោះ  គង់ ហេង ហៅ សយ អាយុ ២៤ឆ្នាំ មុខរបរជាកម្មករ សំណង់ រស់នៅភូមិហប់ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង, ទី៣ ឈ្មោះ ឆែម រី អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល និងទី៤ ឈ្មោះ ភក្ដ្រា ហៅ មូល អាយុ ២២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិពន្លៃ ឃុំត្រញំងស្រែ ស្រុក មេសាំង ខេត្ដព្រៃវែង ។

លោក លន់ ចន្ថា បានបន្ដថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំង ៤នាក់ បានបន្លំធ្វើជាសង្ឃ រួច ហើយដើររៃអង្គាសលុយពីប្រជាពលរដ្ឋ ស្រាប់តែប្រជាពលរដ្ឋសង្ស័យ ក៏រាយការណ៍ជូនសមត្ថកិច្ច ហើយឈានទៅដល់ការឃាត់ខ្លួនតែម្ដងទៅ  ។ ដោយមានការណែនាំពីថ្នាក់លើ ជនសង្ស័យទាំង ៤នាក់នេះ ត្រូវបានផ្សឹក ហើយកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

www.dap-news.com

www.dap-news.com

www.dap-news.com

 

www.dap-news.com

ដោយ ៖ ហេង សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]