ភ្នំពេញ៖ តារាចម្រៀង ប្រុសប្រចាំ ផលិតកម្ម ថោន លោក ករុណា ពេជ្រ ដែលធ្លាប់តែ ត្រូវបានគេ ឲ្យតម្លៃថា ជាតារាដែល មានចរិត រួសរាយមិនឆ្មើងឆ្មៃ ត្រូវបានអ្នក ដឹកនាំស្ពត ពាណិជ្ជកម្មម្នាក់ បកអាក្រាត ចំៗនៅក្នុង ហ្វេសប៊ុកពី អត្តចរិត មិនល្អ និងឆ្មើងឆ្មៃ ចំពោះក្រុម ការងារ។ 

មហាជន ហាក់មាន ប្រតិកម្ម ខ្លាំងអំពីសារ របស់អ្នកដឹក នាំស្ពតមួយ រូបនេះទៅលើ អត្តចរិត របស់លោក ករុណា ពេជ្រ បន្ទាប់ពី មាន Page មួយចំនួន យកទៅ បង្ហោះបន្ត ដើម្បីឲ្យ មានអ្នកឃើញ កាន់តែច្រើន។ ក្នុងសារនោះ បានសរសេរថា៖ “តារាចម្រៀង ករុណា ពេជ្រ ជួលមក ថតស្ពត អត់ថត គិតតែពី ឈរចុចទូរស័ព្ទ ដល់ពេលស្តី ឲ្យតិចតួច ខឹងឈប់ថត ថ្ងៃនេះបង្ហោះ រូបសន្លឹក ឲ្យតែចឹង ទៀតស្អែកបង្ហោះ វីដេអូ ម្តងហើយ”។

បន្ទាប់ពីជួប សម្ភាសន៍ផ្ទាល់ ជាមួយលោក ករុណា ពេជ្រ ខ្មែរឡូតក៏ ទទួលបាន ការបកស្រាយថា៖ “តាមពិតទៅ សារនេះគ្រាន់ តែជាការ បង្ហោះសាច់រឿង ក្នុងស្ពត ពាណិជ្ជកម្ម មួយប៉ុណ្ណោះ។ លោកបាន បញ្ជាក់ថា ស្ពតពាណិជ្ជ កម្មនេះ តម្រូវឲ្យ លោកដើរតួរ ជាតារាល្បី ដែលមានចរិត ឆ្មើងឆ្មៃ ពេលគេស្តី ឲ្យតិចតួច ក៏ដើរចេញ ឈប់ថត ហើយ កញ្ញា សុគន្ធ និសា គឺជាជំនួយ ការរបស់ តារាល្បីនោះ។ ក្នុងដំណើរ ការនៃការថត ពិតជាមានភាព សប្បាយរីករាយ និងជោគជ័យ ខ្លាំងណាស់ ដោយសារតែ អ្នកដឹកនាំ ចង់ដឹងពី គុណភាព នៃសាច់រឿង និងទេពកោសល្យ សម្តែងរបស់ តួអង្គទាំងពីរ ថាតើអាច ធ្វើឲ្យ ទស្សនិកជន ជឿ និងមានចំណាប់ អារម្មណ៍រឺទេ ទើបបង្ហោះ សារជាមួយ រូបភាព និងវីដេអូ នៃសាច់រឿង របស់ស្ព៉ត នេះឡើង គ្រាន់តែចង់ ដឹងពីប្រតិកម្ម របស់ទស្ស និកជនប៉ុណ្ណោះ។”

លោក ករុណា ពេជ្រ ក៏បានបញ្ជាក់ ផងដែរថា ស្ពតមួយនេះ ចំណាយពេល ថតរយៈពេល បីថ្ងៃ ដោយក្នុងនោះ មានមួយថ្ងៃ ថតនៅក្រុងកំពង់សោម និងពីរថ្ងៃថត នៅក្នុងទីក្រុង ភំ្នពេញ ហើយក៏សូម ឲ្យទស្សនិក ជនរង់ចាំតាម ដានចុះថាតើ ក្នុងសាច់រឿង នេះពិតជា ដូចការបង្ហោះ នៅក្នុងហ្វ៊េស ប៊ុកឬទេ៕



ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា