ភ្នំពេញ៖ បន្ទាប់ពីកម្មវិធី «កំពូលតារា បង្ហាញម៉ូដកម្ពុជា» បានបញ្ចប់នូវ រឿងរ៉ាវចម្រូងចម្រាស រវាងអ្នកគាំទ្រ កេសី និង អ្នកគាំទ្រ គង់កា ខណៈកម្មវិធីហាក់ នៅតែលងបន្លាចអារម្មណ៍ ទស្សនិកជនជានិច្ច ព្រោះអ្នកទទួលជ័យលាភី គឺកញ្ញា គង់កា ហាក់ត្រូវបាន សំអិតសំអាង សម្លៀកបំពាក់ល្អៗ ឆ្ងាយជាង កេសី ដាច់ ទោះបីជាសមត្ថភាព ពួកនាង ទាំងពីរប្រហាក់ប្រហែលគ្នា ប៉ុន្តែគង់កា បានវ៉ាដាច់ កេសី ទៅហើយ ។

ដោយឡែក អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកគាំទ្រនាង កេសី ហាក់នៅតែមិនអស់ចិត្ត ជាមួយភាពមិនយុត្តិធម៌នេះ ព្រោះអ្វីដែលនាងនិយាយ បានក្លាយជាការពិត មុនពេលផ្ទុះជម្លោះ។ ចន ច័ន្ទលក្ខិណា បាននិយាយរួចហើយថា គង់កា នឹង ក្លាយជាម្ចាស់ពាន ដោយសារតែ ភាពលំអៀង មិនស្មើគ្នា ។ អ្នកនាងមិនបាន និយាយអ្វីទៀតទេ គ្រាន់តែ Share ការនិយាយផ្សេងៗ របស់អ្នកគាំទ្រ កេសី ដែលស្ដី បន្ទោសថា« កម្មវិធីលំអៀង ហួសហេតុ» ។

ដោយឡែក អ្នកនាង យុគ ចិន្តា ជាគណកម្មការ បាននិយាយថា អ្នកនាងមិនបាន ព្រួយបារម្ភខ្លាច ចន ច័ន្ទលក្ខិណា អន់ចិត្តនោះទេ ទោះបីជាកន្លងមក ធ្លាប់មានជំលោះ ពាក្យសម្ដី តាមបណ្ដាញសង្គម នានាក៏ដោយ ។ ការបោះឆ្នោតធ្វើ ឡើងដោយសុក្រិត បំផុត គណកម្មការ គ្មានអ្នកណាដឹងថា អ្នកណាបោះឲ្យអ្នកណាទេ ។ ការកាត់សេចក្ដីធ្វើឡើង ទៅតាមការមើលឃើញ ជាក់ស្ដែង របស់បេក្ខនារី ។ ចំណែកឯ កេសី ខ្លួនឯង ក៏ដឹងដែរថា ខ្លួនមានសមត្ថភាពប៉ុណ្ណា កម្រិតណា គឺមានតែសាមីខ្លួនទេ ដែលដឹងរឿងនេះច្បាស់ ។ ចំណែកឯកម្មវិធី នឹងមានរដូចកាល ទី២បន្តទៀត ព្រោះកម្មវិធីនឹង បង្ហាញសម្រស់នារីខ្មែរ ដើម្បីឲ្យពិភពលោក ដឹងថា នារីខ្មែរក៏ស្អាត និង មានសមត្ថភាព មិនចាញ់បរទេសឡើយ ។

តែទស្សនិកជន សង្កេតឃើញថា អ្នកនាង យុគ ចិន្តា បានប្រាសចាកនៅសីលធម៌ របស់គណកម្មការ ព្រោះអ្នកនាង បានសម្ដែងតួ ជ្រុលក្នុងពេល ដែល ចាន់ គង់កា កំពុងតែបង្ហាញសមត្ថភាព ថតផ្សាយផ្ទាល់។ អ្នកនាងបាន ហ៊ោកញ្រ្ជៀវពី តុគណកម្មការ ដែលគ្មាន គណកម្មការណា ធ្វើបែបនេះទេ។ គណកម្មការគួរតែ នៅកណ្ដាល និង អធ្យាក្រិត ប៉ុន្តែ យុគ ចិន្តា បានដើរតាមគន្លងមួយ ដែលអាក្រក់ មើលបំផុត ។ សកម្មភាពបែបនេះ ត្រូវបានមហាជន ក៏ដូចជាអ្នកទស្សនា ផ្ទាល់មើលឃើញ យ៉ាងច្បាស់ក្រឡែតថា យុគ ចិន្ដា ជាអ្នកគាំទ្រ បេក្ខនារី គង់កា ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា