កូរ៉េ៖ មនុស្សគ្រប់គ្នា តែងចង់បាន នូវរាងស្លីមស្អាត ស្រឡូន ព្រោះថា វាងាយស្រួល ក្នុងការស្លៀក សម្លៀកបំពាក់ បានគ្រប់ប្រភេទ។ តួយ៉ាង ដូចជា តារាកូរ៉េ ភាគច្រើន មិនថាប្រុស រឺក៏ស្រី សុទ្ធតែ មានរាងស្លីម ស្រស់សង្ហារទាំងអស់គ្នា។ តាមការពិតទៅ ពួកគេទាំងនោះ សុទ្ធតែមាន គន្លឹះ ក្នុងការ ថែរក្សារូបរាង របស់ពួកគេ ឲ្យនៅតែស្រឡូនស្អាត។ ចង់ដឹងទេថា តារាកូរ៉េល្បីៗទាំងនោះ តើពួកគេមានគន្លឹះអ្វីខ្លះ ដើម្បីជួយឲ្យរាងស្អាត បែបនេះ តោះតាមដានជាមួយខ្មែរឡូត ទាំងអស់គ្នា៖

១)  TOP  នៅក្រុម BIG BANG  បានបង្ហើប ពីអាហារមួយ ដែលជួយឲ្យគាត់ រក្សារូបរាង នៅតែស្រស់សង្ហារ ដដែល គឺសណ្តែកក្រហម ព្រោះថាវាបានជួយទប់ទល់ ចំណង់នៃការឃ្លានអាហារបាន ហើយបានធ្វើឲ្យមានអារម្មណ៍ថាឆ្អែតផងដែរ។

២) ChangMin  នៅក្រុម 2AM បានប្រាប់ថា តៅហ៊ូ មានប្រូតេអ៊ីនខ្ពស់ និងសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលធ្វើឲ្យឆាប់ឆ្អែត។ ជាពិសេស តៅហ៊ូ បានផ្ទុកនូវ ជាតិកាឡូរីទាបបំផុត ។

៣) DaSom នៅក្រុម SISTAR  បង្ហើបនូវគន្លឹះ ក្នុងការថែរក្សារាងរបស់នាងថា មានអាហារមួយ ដែលជួយឲ្យនាង ស្រកទម្ងន់ ទៅដល់ ១០គីឡូក្រាម ក្នុងរយៈពេល៣សប្តាហ៍ គឺត្រសក់ ព្រោះថា វាមានជាតិកាឡូរីទាប និងសម្បូរទៅដោយ ជាតិទឹក។ បន្ថែមពីនេះទៅទៀត ត្រសក់ផ្ទុក ទៅដោយ ជាតិកាល់ស្យូម ដែលជួយកច្ចាត់ចោល នូវកាកសំណល់ ដែលមិនល្អ ចេញពីរាងកាយបាន។ ហើយសម្រាប់ស្រីស្អាត DaSom រូបនេះ តែងទទួលទាន ត្រសក់ជារៀងរាល់ថ្ងៃ និងថែមទាំង ជួយនាងឲ្យមានអារម្មណ៍ថា ស្រស់ថ្លាផងដែរ។

៤) IU បានប្រាប់ថា ផ្លែប៉ោម មានជាតិសរសៃខ្ពស់ ប៉ុន្តែមានជាតិកាឡូរីទាប។ ហើយសម្រាប់នាងវិញ តែងតែទទួលទាន ផ្លែប៉ោមជាប្រចាំ  ដើម្បីទទួលបាន នូវសារធាតុចិញ្ចឹម និងជួយឲ្យ សុខភាពល្អផងដែរ។

៥) Jiyoung នៅក្រុម KARA គឺ ទ្រូងមាន់ បានជួយឲ្យនាងមានរាងស្លីមស្អាតបាន ដោយសារតែ វាសម្បូរទៅដោយ ជាតិប្រូតេអ៊ីន និងកាឡូរីទាប។ ហើយនាង បានដាក់គម្រោងអាហារជាប្រចាំថ្ងៃ ដោយទទួលបាន ទ្រូងមាន់១ ទៅ២ ក្នុងរបបអាហារ ជាមួយនឹងបន្លែ និងផ្លែឈើ។

៦) Park Bom  ក្រុមចម្រៀង 2NE1  ប្រាប់ថា ឪឡឹក គឺមានជាតិទឹក ៩០ភាគរយ ដែលធ្វើឲ្យអ្នក មានអារម្មណ៍ថា ឆ្អែត ហើយថែមទាំងផ្តល់ ឲ្យអ្នក នូវសារធាតុចិញ្ចឹមមួយចំនួន ផងដែរ។

៧)  Park Boram  គឺប៉េងប៉ោះ ជាបន្លែមួយប្រភេទ  ជួយឲ្យថែរក្សា រាងរបស់នាងស្លីមស្អាត និងថែមទាំងអាច ស្រកទម្ងន់បានយ៉ាងល្អ។ បន្ថែមពីនេះទៅទៀត ប៉េងប៉ោះ ល្អសម្រាប់សុខភាព និងល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។

៨) Seohyun SNSD  គឺដំឡូងផ្អែម ជួយនាងឲ្យរក្សានូវរាងស្អាតស្លីមបាន ព្រោះថាវា បានផ្ទុកនូវជាតិកាឡូរី ក្នុងបរិមាណទាប និងមានជាតិវីតាមីនEផងដែរ ដែលបានជួយឲ្យ លំហូរឈាម រត់បានស្រួល។

៩) SinDong ក្រុម Super Junior បានប្រាប់ថាសាឡាដ ជាអាហារស្រកទម្ងន់ដ៏ល្អមួយ សម្រាប់រាងកាយ។ ប៉ុន្តែដូចអ្នក ដឹងស្រាប់ហើយថា ពេលខ្លះ ការទទួលទាន បន្លែស្រស់ៗ វាក៏ពិបាកដែរ ដូច្នេះលោក SinDong ក៏បានជ្រើសរើសនូវ ទឹកផ្លែវ៉លណាត់ ដោយចាក់លាយបញ្ចូល ជាមួយនឹង សាឡាដ។ ហើយសម្រាប់ ទឹកផ្លែវ៉លណាត់នេះ មានជាតិកាឡូរីទាបផងដែរ។

ទាំងនេះ ជាគន្លឹះល្អៗ របស់តារាកូរ៉េល្បីៗ  ក្នុងការជួយឲ្យរូបរាងស្លីមស្អាត គួរជាទីបេតី៕

ប្រភព Koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]