កូរ៉េ ខាងត្បូង៖ តារាសម្ដែងជើងចាស់ ហុងកុង តែនៅតែសង្ហារ លោក Julian Cheung Chi-lam វ័យ ៤៤ឆ្នាំ បានបង្កជាភាព ភ្ញាក់ផ្អើល យ៉ាងខ្លាំង ទៅកាន់ ភរិយារបស់ខ្លួន នាង Anita Yuen អាយុ ៤៣ឆ្នាំ ក្នុងកូរ៉េ ខាងត្បូង។

តាមការស្រាវជ្រាវ បានឲ្យដឹងថា អ្នកទាំងពីរ បានរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នា តាំងពីឆ្នាំ ២០០១ បើគិតមកទល់ បច្ចុប្បន្ន គឺមានរយៈ ពេលជាង ១៤ឆ្នាំ មកហើយ និងមាន កូនប្រុសម្នាក់ ឈ្មោះ Morton Cheung អាយុ ៩ឆ្នាំ។ តែកាលពី ប៉ុន្មានថ្ងៃមុននេះ តារាសម្ដែង ប្រុសរូប នេះ បានធ្វើពិធី ស្នើរសុំ ភរិយាខ្លួន រៀបការ នៅតាមផ្លូវ សាធារណៈ មួយកន្លែង ក្នុងសេអ៊ូល ប្រទេស កូរ៉េខាងត្បូង ដែលទំនងជា មុននឹងចាប់ដៃគ្នា លោកប្រហែល ជាមិនបាន ធ្វើនោះទេ ។

អ្វីដ៏គួរឲ្យរំភើប នោះ គឺ តារាសម្ដែងស្រី ជើងចាស់ដូច គ្នានេះ មានភាពភ្ញាក់ផ្អើល ជាខ្លាំង រហូតសម្រក់ទឹកភ្នែក ដែលមិន នឹកស្មានថា រៀបការ អស់ ជាង ១៤ឆ្នាំ ហើយ តែនៅតែ អាចទទួលនូវ ភាពរ៉ូមែនទិច និង ការភ្ញាក់ផ្អើល បែបនេះទៀត។ សម្រាប់ភាពភ្ញាក់ផ្អើលនេះ គេក៏ប្រទះឃើញ មិត្ដជិតដិតរបស់ អ្នកទាំងពីរ ចូលរួមផងដែរ គឺនាង Vicki Zhao ។

រូបភាពនៅសេអ៊ូល

រូបភាពក្រុមគ្រួសាររបស់អ្នកទាំងពីរ


រូបភាពនាង Vicki Zhao 

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]