គ្រូបង្រៀនម្នាក់ដែលគេតែងតែ គោរពនៅក្នុងអនុវិទ្យាល័យមួយនៅ Jurong ឈ្មោះថា Bertrand Ngien Wen-Tseah អាយុ៣៧ឆ្នាំ បានលួចដាក់កាមេរ៉ានៅក្នុងបន្ទប់ទឹកស្រី ត្រូវបានគេចាប់បាន។
អ្វីដែលគេដឹងនោះ គឺគាត់បានដាក់កាមេរ៉ាប្រភេទតូចនៅ ក្នុងបន្ទប់ទឹកស្រី ដែលជាបន្ទប់ទឹកសម្រាប់ បុគ្គលិកស្រីប្រើប្រាស់។ បន្ទាប់ពីគាត់ បានធ្វើការចប់គាត់ តែងតែទៅប្រមូល មេម៉ូរីកាត ដែលដាក់ក្នុង កាមេរ៉ា សម្រាប់ចាប់សកម្មភាពទាំងនោះ មកធ្វើការចាក់ម្ដងមួយ ម្ដងមួយ។
យោងទៅតាមកាសែតបាន ឲ្យដឹងថា បុរសម្នាក់នេះគឺជាអ្នកជំនួយការណ៍របស់សាលា បានធ្វើសកម្មភាពនេះ ដោយសារតែគាត់ចូលចិត្ដ មើលរឿងដែលមិនល្អ និងធ្វើការថតទុកម្ដងហើយ ម្ដងទៀត។
នៅពេលដែលអ្នកគ្រប់គ្រងសាលានេះ បានប្រទះឃើញកាមេរ៉ាដ៏តូចនោះ Ngien បានទៅដល់កន្លែងធ្វើការ ដែលពេលនោះគ្មានមនុស្សនៅ និងធ្វើការប្រមូលរាល់មេម៉ូរី កាតទាំងអស់និង ចាកចេញពីសាលាទៅបាត់។  បើសិនជាសាលាមិនមានប្រព័ន្ធ សន្ដិសុខទេក៏មិនដឹងថា គាត់ត្រលប់មកវិញដែរ តែមេម៉ូរីកាត់ដែលគាត់ យកទៅនោះ បានបោះចោលក្នុងប្រលាយអស់ទៅហើយ។ បន្ទាប់ពីគាត់ត្រូវបាន ខាងសាលាដឹងលឺ រឿងនេះពួកគេក៏ឲ្យគាត់ទៅដោះ កាមេរ៉ាដោយខ្លួនឯង ចំណែកគ្រូស្រីបានធ្វើការប្ដឹងគាត់ និងឲ្យប៉ូលីសយកគាត់ទៅផ្ទះគាត់ដើម្បីរក ភស្ដុតាង។ តែមុននឹងគាត់មក ដល់សាលារៀននេះ គាត់ក៏បានដុតបំផ្លាញ កំព្យូទ័រយួរដៃរបស់គាត់នៅក្នុង ផ្ទះរបស់គាត់ដែរ ទោះយ៉ាងណាក៏គេនៅតែ យកកំព្យូរទ័រនោះទៅធ្វើការ ពិសោធន៍និងចាប់បាន ភស្ដុតាងដូចគ្នា។ តាមការស្រាវជ្រាវបាន ឲ្យដឹងថាគាត់ចាប់ផ្ដើមមាន ជំងឺផ្លូវចិត្ដចាប់តាំងពី ឆ្នាំ២០០៩ ដែលនៅក្នុងពេលនោះ ប្រពន្ធរបស់គាត់ ក៏បានគេងនៅមន្ទីរពេទ្យរយៈពេល ជាច្រើនខែ ដោយសារតែបញ្ហារាងកាយ។
មេធាវីរបស់ចុងចោទ បានប្រាប់ទៅកាន់តុលាការថា Ngien ពិតជាស្ដាយក្រោយ និងមានអារម្មណ៍ខ្មាសអៀនជាខ្លាំង ចំពោះសកម្មភាពរបស់គាត់ទៅ កាន់អ្នកធ្វើការទាំងអស់។
យ៉ាងណាមិញ បច្ចុប្បន្នគាត់កំពុងតែទទួលការព្យាបាល ខាងផ្លូវចិត្ដ ចំណែកឯរឿងក្ដីរបស់គាត់ ប្រហែលជាគាត់អាចជាប់គុក លើសពី១ឆ្នាំ រួមទាំងធ្វើការពិន័យជាសាច់ប្រាក់។
សូមមិត្ដនារីទាំងអស់ ប្រុងប្រយ័ត្នបន្ថែមមុននឹង ចូលក្នុងបន្ទប់ទឹក៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]