បរទេស៖ មាននារីវ័យក្មេងម្នាក់ បានសម្រេចចិត្ត សម្រកទម្ងន់ ទៅដល់ ៣៧គីឡូក្រាម ព្រោះតែចង់ ស្លៀកសំពត់ខ្លីខ្លាំងពេក។

យោងតាម គេហទំព័របរទេសមួយ បានឲ្យដឹងថា មាននារីម្នាក់ ដែលមិនត្រូវបាន បញ្ជាក់ឈ្មោះ បាន ស្រកទម្ងន់ ទៅដល់ ៣៧គីឡូក្រាម ដែលកាល ពីមុន នាងមានទម្ងន់ ៨៥គីឡូក្រាម ប៉ុន្តែនាពេល ថ្មីៗនេះ ទម្ងន់របស់នាង នៅសល់តែ ៤៨គីឡូក្រាមប៉ុណ្ណោះ។ ចំពោះមូលហេតុ ដែលធ្វើឲ្យ នាងសុខចិត្ត ស្រកទម្ងន់ យ៉ាងច្រើនបែបនេះ គឺដោយសារ ក្តីសុបិន្តរបស់នាង ចង់ស្លៀកនូវសំពត់ខ្លី។ ហើយកាលពីមុន ក៏មានអ្នកជំនួយក្នុងហាង ជាច្រើននាក់ ក៏ធ្លាប់ហាមឃាត់នាងផងដែរ ចំពោះការ ល សម្លៀកបំពាក់ ព្រោះនាងមាន មាឌធាត់ខ្លាំងពេក។ ដោយសារតែ ការតាំងចិត្តរបស់នារី ម្នាក់នេះ បានធ្វើឲ្យនាង មិនទទួលទានអាហារពេលល្ងាច និងរត់ ២ម៉ោង ជារៀងរាល់យប់  ហើយនាពេលបច្ចុប្បន្ននេះ នាងទទួលបាននូវ រាងស្លីមស្អាត ហើយថែមទាំង អាចស្លៀកសំពត់ខ្លី តាមក្តីស្រមៃ របស់នាងផងដែរ៕



រូបថត កាលពីមុន ពេលនាងធាត់



រូបថត នាពេលបច្ចុប្បន្នរបស់នាង


រូបខាងឆ្វេងជារូបពីមុន និងរូបខាងស្តាំ ជារូបបច្ចុប្បន្ន

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]