ខេត្ត​ស្វាយ​រៀង​ ៖ បុរស​ម្នាក់​​​​ខណៈផឹក​ស៊ី​ស្រវឹង​បាន​​យក​​​ខ្សែ​ក្រវាត់​​​វាយ​និង​ទាត់​ ធាក់​​​​ប្រពន្ធ​យ៉ាង​​ឃោរឃៅ​​រួចចាប់​ច្របាច់​​កថែម​ទៀត​​រហូត​​សន្លប់ ​។ ​ហេតុ​ការណ៍​​នេះបានកើត​ឡើង​កាលពី​ថ្ងៃទី​១០កក្កដា ​វេលា​ម៉ោង​៩​​យប់​ នៅភូមិ​​​ព្រែក​ចារ ឃុំ​ខ្សែ​ត្រ ស្រុក​​កំពង់​រោទ៍ ។​

​បើ​តាម​ស្រ្តី​ជា​បងបង្កើត​របស់​ស្ត្រី​​​រង​គ្រោះ​​ ​រៀបរាប់​ថា ប្អូនស្រី​​​គាត់​ឈ្មោះ​​ស៊ិន សួន អាយុ​ ៣៣​ឆ្នាំ ជាកម្មការិនី​​រោង​ចក្រនៅ​ក្រុង​បាវិត មាន​កូន​២នាក់​នៅក្នុង​បន្ទុក​ រីឯ​បុរសជាប្តី​​​កំណាច​ឈ្មោះ​​​ញ៉ វណ្ណី អាយុ៣០ឆ្នាំ ជាកម្មករ​​រោង​ចក្រ​កាត់​ដេរជាមួយគ្នា​ ។​ មុនពេល​​កើត​ហេតុ​​ ២នាក់​ប្តី​​​​ប្រពន្ធ​មក​​ពីធ្វើ​ការនៅ​​​រោង​ចក្រ​ទាំង​អស់​គ្នា​ តែពេល​​​ដល់​ផ្ទះ​​បុរស​ជាប្តី​​បាន​​ជួបជុំ​មិត្ត​ភក្តិបង្កើត​កម្ម​វិធី​​ ផឹកស៊ី​ច្រៀង​លេងនៅក្នុង​ផ្ទះ​​​រហូតដល់​ម៉ោង៩យប់​ក៏ស្រវឹងជោក​ ។

ពេល​នោះ​ប្តី​ក្រឡេក​​​​មក​មើល​​មុខ​ប្រពន្ធ​​ ឃើញប្រពន្ធ​ធ្វើ​មុខដូចជា​មិន​សប្បាយ​​ចិត្ត​ ក៏​​ច្រឡោតខឹង​ស្រែក​ជេរ​ស្តី​​ដោយ​គ្មាន​​​មូល​ហេតុ រួច​ស្ទុះ​ឡើង​ទាញ​ខ្សែ​ក្រវាត់​ពី​ចង្កេះ​វាយ​ប្រពន្ធជាច្រើន​​ខ្សែ​ ក្រវាត់និង​ទាត់​ធាក់រហូត​ដួលទៅ​​នឹង​ដី​រួចស្ទុះ​ទៅ​សង្កត់​​ពីលើ​ចាប់​ ច្របាច់​​ក​រហូត​ដល់​សន្លប់​ ។ ​ រីឯមិត្ត​ភក្តិ​ដែល​​​ផឹក​​​ជាមួយ​​គ្នា​​​​ឃើញ​ដូច្នេះក៏ឃាត់​​​និងនាំ​ គ្នា​​ចាប់​ចេញ ​បន្ទាប់​មក​ដោយឃើញ​​​ស្ត្រី​ជាប្រពន្ធ​រង​របួស​​​ធ្ងន់ជាំក និង​សន្លប់​​​​ក្រុម​គ្រួសារ​ក៏ហៅ​រថយន្ត​​ដឹក​​​​ទៅ​កាន់​មន្ទីរពេទ្យ​ ខេត្ត​ដើម្បី​​​សង្គ្រោះ​ ។ រីឯ​កូនស្រី​​​​អាយុ​​១៣ឆ្នាំ ក៏​​រត់ទៅ​ប្តឹង​សមត្ថ​កិច្ច​​ប៉ុស្តិ៍​រដ្ឋបាល​​​ឃុំ​ខ្សែត្រ​ដែល​នៅជិត​​ ផ្ទះ​​ ពី​ភាព​​ឃោរឃៅ​​របស់​ឪពុក​​​កំណាច​ដែល​វាយ​ទាត់​ធាក់​​​និង​ច្របាច់​ក​​ ម្តាយ​ ។ 

ក្រោយ​ពី​​ទទួល​បាន​​ពាក្យ​​បណ្តឹងភ្លាម ​​សមត្ថ​កិច្ចក៏ទៅ​ដល់​​​កន្លែង​​កើត​ហេតុ និង​​​ឃាត់​ខ្លួន​​បុរស​ជាប្តី​ភ្លាមៗ​ ដើម្បី​សាកសួរ​នៅ​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​​រួច​កសាងសំណុំរឿង​បញ្ជូន​​​មក​​ អធិការ​ដ្ឋាន​​នគរ​បាល​​ស្រុក​​កំពង់រោទ៍​ចាត់​ការ​បន្ត ។  បច្ចុប្បន្ន​​ ស្ត្រី​​រង​គ្រោះ​​​​កំពុង​ព្យាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ខេត្ត ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]