ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ មានចរិករួសរាយរាក់ទាក់ កំពុងតែឡើងកូដ គ្រងតំណែងតួឯក ជាបន្តបន្ទាប់ លោក ប៉ែន ចំរ៉ុង បានធ្វើការផ្ញើសារមួយ ទៅដល់បណ្តាអ្នកសិល្បៈ ជំនាន់ក្រោយ មួយចំនួនឲ្យ ចេះឱនលំទោន ចំពោះអ្នកសិល្បៈ រៀមច្បង ដូចពាក្យចាស់ លោកពោលថា “ងើយស្កក ឱនដាក់គ្រាប់” និងជាពិសេស ត្រូវផ្តល់តម្លៃឲ្យ អ្នកសិល្បៈដូចគ្នា ។

តារាសម្តែងរូប ស្រស់សង្ហាមាន ឈ្មោះល្បី តាមរយៈការសម្តែង ជាតួឡប់ៗលោក ប៉ែន ចំរ៉ុង បានថ្លែងប្រាប់ Looking TODAY នៅក្នុងពិធី សម្ពោធរឿងថ្មី របស់ផលិតកម្ម មហាហង្ស ឲ្យដឹងថា តាមរយៈការឆ្លង កាត់បទពិសោធន៍ នាពេលកន្លងមកលោក សង្កេតឃើញថា មានអ្នកសិល្បៈ ជំនាន់ថ្មីមួយចំនួន នៅពេលដែល បង្ហាញវត្តមាន ចូលវិថីសិល្បៈហាក់ដូចជាបង្ហាញ ចរិកឡូយឆាយ វាយឫកឆ្មើងឆ្មៃ មើលរំលង អ្នកសិល្បៈរៀមច្បង ។ ពេលជួបគ្នាម្តងៗ ពួកគេមិនសូវឲ្យ តម្លៃអ្នកមុនទេ ស្ទើរតែមិនចង់មើលមុខ និងនិយាយរកទៀត ហើយលោកក៏ មិនដឹងទេថា មកពីមូលហេតុអ្វី ។

បុរសសង្ហាសម្បូរ វោហារស័ព្ទរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំមិនយល់ពីចិត្ត របស់គេទេ តែសម្រាប់ខ្ញុំ បានតាំងជំហរខ្លួនឯងថា ឲ្យតែបានជួប អ្នកសិល្បៈមិនថា ចាស់ឬថ្មីទេ គឺខ្ញុំចង់តែទៅ ជួបនិយាយ ជាមួយគេមុនទៅទៀត ។ បើរៀមច្បង គឺខ្ញុំតែងតែ មានចរិកឱន លំទោនជានិច្ច ។ តែដោយឡែក អ្នកសិល្បៈជំនាន់ក្រោយ មួយចំនួនតូច បែរជាយល់ខុស វាយឫកខ្ពស់ មិនចង់មើលមុខ អ្នកសិល្បៈមុនៗ ទៅវិញ» ។

តួឯកប្រុសក្នុងរឿង «ខ្មោចថតកុន» បានប្រាប់ឲ្យ ដឹងទៀតថា អ្នកសិល្បៈជំនាន់ ក្រោយមួយចំនួន គឺមានភាព ឆ្មើងឆ្មៃណាស់ លោកមិនដឹងទេថា ពួកគាត់រំពឹងលើអ្វី ជាអ្នកសិល្បៈខាងណា ឬក៏មិនមែនជា សិល្បៈទាំងស្រុង ។ លោកគិតថា សម្រាប់អ្នកសិល្បៈ គឺជាមនុស្សដែល មានចរិកទន់ភ្លន់ ជាបុគ្គលដែលទាមទារ ការគាំទ្រ ការស្រឡាញ់ចូលចិត្ត ពីទស្សនិកជន ហើយបើយើងមានចរិក បែបនោះ គឺមិនអាចមានអ្នកគាំទ្រ និងស្រឡាញ់យើងឡើយ ។ ម្យ៉ាងទៀតលោកគិតថា ប្រហែលជាពួកគាត់ មិនទាន់យល់ច្បាស់ ពីអ្វីដែលហៅថា សិល្បៈពិតប្រាកដ ។

យ៉ាងណាក៏ដោយលោក ប៉ែន ចំរ៉ុង ក៏បានធ្វើការផ្តាំផ្ញើ ទៅដល់អ្នកសិល្បៈ ជំនាន់ក្រោយថា យើងជិះទូកមួយ ជាមួយគ្នា យើងគួរតែ សាមគ្គីគ្នា ចេះគោរពខ្ពស់ទាប ឲ្យតម្លៃគ្នា ទៅវិញទៅមក ព្រោះថាយើងជាកូនខ្មែរ ដូច្នេះត្រូវតែ ចេះពីសីលធម៌ កុំប្រកាន់ច្រើនពេក ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង