ថៃ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូត ដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ គឺនាង Araya Alberta Hargate  ឬ Chompoo Araya បានទម្លាយ រឿងរៀបការ របស់នាង ជាសារធាណៈហើយ។

ចំពោះនាង Araya វ័យ ៣៣ឆ្នាំ មានទំនាក់ទំនង ជាមួយនឹងលោក Not Visaravuth ដែលរូបគាត់ ក៏ធ្លាប់បានសុំនាង រៀបការ រួចមកហើយ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤ ដែលធ្វើឲ្យនាង ស្រក់ទឹកភ្នែកយ៉ាងខ្លាំង ខណៈពេលគាត់ បានលុតជង្គង់ និងបង្ហាញចិញ្ចៀន ទៅកាន់រូបនាង។ ប៉ុន្តែកាលពីថ្មីៗនេះ តារាស្រី កូនកាត់ ថៃ-ឡាវ-អង់គ្លេស រូបនេះ បានសម្រេចិត្តទម្លាយនូវរឿង រៀបការរបស់នាង ជាមួយនឹងមិត្តប្រុស ដែលនឹង ប្រព្រឹត្តទៅ ក្នុងខែឧសភា ឆាប់ៗនេះផងដែរ។ ជាពិសេសទៀតនោះ  Araya ក៏បាននិយាយដែរថា "ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ នឹងធ្វើឡើង ចំនួន២ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃភ្ចាប់ពាក្យ និងថ្ងៃទី២ ជាថ្ងៃរៀបការ។ ហើយខ្ញុំនឹង ដើរចែកធៀប ក្នុងពេលឆាប់ៗនេះ ប៉ុន្តែធៀបរៀបការ គឺមិនទាន់ហើយ រួចរាល់នោះទេ"៕







នាង Araya Alberta Hargate


ទិដ្ឋភាព ពេលដែលមិត្តប្រុស សុំនាងរៀបការ

ប្រភព  DaraNews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]