មនុស្សពេញវ័យជាច្រើន ច្បាស់ជាចង់បានមនុស្សម្នាក់ មកដេកឱបទទួលភាពកក់ក្ដៅ និង ការថ្នាក់ថ្មម ។ ដោយសារតម្រូវការនេះ Jacqueline Samuel ដែលជានិសិ្សតមកពីសាកលវិទ្យាល័យ Rochester បានបង្កើតរបរមួយហៅថា The Snuggery ដែលផ្ដល់សេវាឱបថ្នាក់ថ្មម ក្នុងមួយម៉ោង ៦០ ដុល្លារ។ នាងមានគំនិតនេះដោយសារ តែនាងចេះតែមានអារម្មណ៍ចង់បានអ្នកមក ឱបទទួលភាពកក់ក្ដៅ ហើយនាងគិតថា មានមនុស្សជាច្រើនដែលមានអារម្មណ៍ដូចនាង តែមិនមានអ្នកអាចឱបបាន ។​ សេវាកម្មរបស់នាង បានល្បីដល់ ភ្ញាក់ងារព័ត៌មានធំៗនៅសហរដ្ឍអាមេរិក ដូចជា CNN និង FOX នាងថែមទាំងបានត្រូវ ចូលកម្មវិធីទូរទស្សន៍ល្បីៗ ។ មុននឹងបង្កើតរបរនេះ នាងធ្លាប់សាកផ្ដល់សេវាឱបតាមផ្លួវ ដោយយក ១ ដុល្លារក្នុងការឱបម្ដង។ នាងរកបានរហូតដល់ ៨០ ដុល្លារក្នុងមួយថ្ងៃ ។

កញ្ញា Jacqueline បានសិក្សាពីរបៀបឱបទាំង ១០០ ស្នៀត មុននឹងសម្រេចចិត្ត បើកជំនួញនេះ ។ មានភ្ញៀវប្រុសៗខ្លះចង់បានបានលើសពីការឱប ប៉ុន្ដែពួកគេមិនហ៊ានធ្វើអ្វីលើសពីព្រំដែន ដោយគ្មានការអនុញ្ញាតពីនាង ម្យ៉ាងទៀតនាងមានអ្នកជួយចាំការពារនៅខាងក្រៅបន្ទប់។ សេវាកម្មនេះមានលក្ខខណ្ឌមួយចំនួនដូចជា៖

មុននឹងឱបគ្នា អតិថិជនត្រូវជួបនិយាយគ្នាជាមួយនាងសិន ដើម្បីធានាថាពួកគេមិនមានការអៀនខ្មាស់ ឬ ធ្វើលើសពីការឱប។

មិនអនុញ្ញាតឲ្យមានការរួមភេទទេ ប៉ុន្ដែបើអតិថិជនមានអារម្មណ៍ស្រើបស្រាល នាងក៏មិនទើសទាល់អ្វីដែរ ព្រោះការមានអារម្មណ៍ជាធម្មជាតិរបស់មនុស្សប្រុសនិងស្រី។

មិនអនុញ្ញាតឲ្យភាគគីមួយណាដោះសម្លៀកបំពាក់របស់ខ្លួនឡើយ។

នាងជឿថាការឱបបែបនេះអាចជួយព្យាបាលជំងឺរផ្លូវចិត្ត និង ភាពតានតឹងពីការងារ និង សិក្សា។ នេះជារបរមួយប្លែកពិតមែន ។ គេហទំព័ររបស់នាង http://www.thesnuggery.org/ ។

ដោយវីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]