វ៉េណេស៊ុយអេឡា៖ តារាម៉ូដែលស្រីម្នាក់ មានចង្កេះតូចខ្លាំង ត្រឹម២០អ៊ីង ស្មើនឹង ៥០សង់ទីម៉ែត្រ តែប៉ុណ្ណោះ ដោយសារការប្រើប្រាស់ ខ្សែក្រវ៉ាត់រឹតចង្កេះ រយៈពេល ២៣ម៉ោង ក្នុងមួយថ្ងៃ ជាប់ជាប្រចាំ។

នាង Aleira Avendano បានប្រើប្រាស់ ខ្សែក្រវ៉ាត់រឹត ដើម្បីឲ្យបានចង្កេះតូច អស់រយៈពេល ៦ឆ្នាំ មកហើយ ដោយដាក់វា ២៣ម៉ោង ក្នុងមួយថ្ងៃ។ ថ្វីបើគ្រូពេទ្យ បានដាស់តឿន ដល់នាង ថាខ្សែក្រវ៉ាត់រឹតនេះ វាអាចប៉ះពាល់សុខភាព យ៉ាងណាក៏ដោយ ក៏នាងនៅតែបន្ត ពាក់វាជាប្រចាំដដែល។

តារាម៉ូដែលស្រីរូបនេះ បាននិយាយថា "សូម្បីតែខ្ញុំគេង ក៏ខ្ញុំពាក់ខ្សែក្រវ៉ាត់រឹតដែរ ខ្ញុំពេញចិត្តជាមួយនឹងអារម្មណ៍ ដែលដាក់សម្ពាធខ្លាំងៗបែបនេះ ហើយខ្ញុំដោះវាចេញ មួយម៉ោង ដើម្បីសម្រាក និងលាងសម្អាតខ្លួនរបស់ខ្ញុំ។ ជាពិសេស មនុស្សជាច្រើន ឲ្យតែឃើញខ្ញុំ តាមដងផ្លូវ ពួកគេតែងស្រែក ដោយសារតែពួកគេ មិនជឿពីរូបរាងពិតរបស់ខ្ញុំ។ ការពាក់ខ្សែក្រវ៉ាត់ រឹតចង្កេះនេះ វាស៊ាំ សម្រាប់ខ្ញុំទៅហើយ គ្រាន់តែពេលដំបូង វាហាក់ដូចជា ធុញថប់ និងមិនសូវស្រណុកខ្លួនបន្តិច។ ក្នុងនោះដែរ អាហារដែលខ្ញុំញ៉ាំ ជាប្រចាំ គឺក្នុងបរិមាណទាបប៉ុណ្ណោះ ដែលមានដូចជាស៊ុតស ម្នាស់ ផ្លែឈើជាច្រើន និងសាច់តិចតួច។ ជាពិសេស គឺខ្ញុំទទួលស្គាល់ថា ខ្ញុំបានវះកាត់ នូវកន្លែងមួយចំនួន លើរូបរាងកាយរបស់ខ្ញុំ ដូចជា ច្រមុះ ដើមទ្រូង ដែលវះកាត់ចំនួន៣ដង និងចាក់បំពេញគូថ ផងដែរ"។

គួរបញ្ជាក់ថា ចង្កេះដ៏តូចរបស់ Aleira Avendano បានទទួលទាំងការសរសើរ និងទាំងការរិះគន់ ហើយនៅពេលនាងដើរ តាមផ្លូវម្តងៗ មានអ្នកខ្លះ បានប្រៀបធៀបនាង នឹងមនុស្សចម្លែក។ ជាមួយគ្នានោះដែរ នាងក៏បានបន្ថែមដែរថា "ពួកគេបាននិយាយថា ខ្ញុំកែសម្ផស្សច្រើន ពេកហើយ ដែលថាខ្ញុំគ្មានឆ្អឹងជំនី និងថាខ្ញុំជាប្រុសថែមទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងនេះជារឿង ដ៏ល្អបំផុត ដែលកើតឡើង ចំពោះខ្ញុំ ហើយខ្ញុំចង់ឲ្យ គ្រប់គ្នាដឹងលឺ ពីចង្កេះដ៏តូចរបស់ខ្ញុំបែបនេះ"៕






នាង Aleira Avendano

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]