មានគ្រោះថ្នាក់​ចរាចរណ៍​​៤ករណី​​​​បាន​កើត​ឡើង​ក្នុង​ យប់​តែ​១​​ គឺ​នៅ​យប់​​​ថ្ងៃទី​១២ កក្កដា​ ដែល​២​ករណី​​នៅ​ខណ្ឌ​​ទួល​គោក​​ និង​​​២​ករណី​ទៀត​​នៅ​ខណ្ឌ​សែន​សុខ​​ បណ្តាល​​មក​ពី​អ្នក​បើក​​បរ​ស្រវឹង​​ ហើយ​បញ្ជា​​យាន​យន្ត​​ទៅ​បុក​របាំង​​​ដែក​​ចែក​ផ្លូវ​​ និង​បុក​ខឿន​ផ្លូវ​បណ្តាល​ឱ្យ​​មនុស្ស​​​របួស​ធ្ងន់​​​ចំនួន​​​​២​នាក់​ផង​ ដែរ​ ។

ករណី​ទី​១ រថយន្ត​​ឡិច​ស៊ី​ស​​Rx300 ពណ៌​ស​មួួ​យ​គ្រឿង​​ជិះ​គ្នា​​​៣នាក់​ បើក​បរ​ដោយ​​បុរស​ស្រវឹង​​​ស្រា​ជោក​​ជាំ​ម្នាក់​ក្នុង​ល្បឿន​លឿ​ន​​​​ ហើយ​ព្យា​យាម​​បើក​វ៉ា​រថយន្ត​​នៅ​ពី​មុខ​​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ ដែក​ពុះ​ចែក​ទ្រូង​​ផ្លូវ​​​ពេញ​ទំហឹង​​​ បណ្តាល​ឱ្យ​បាក់​​​១២​ផ្ទាំង​​ ហើយ​រថយន្ត​​បង្ក​ហេតុ​​បាន​ព្យាយាម​បើក​រត់​ក៏​ជ្រុល​ទៅ​បុក​​ដើម​​ក្ងោក​​ មួយ​ដើម​ទៀត​​ទៅ​មុខ​លែង​រួច​ ​កាល​ពី​វេលា​ម៉ោង​​​១១និង​១០នាទី​​យប់​​ តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ។

​យោង​តាម​​សម្តី​របស់​លោកថាប់ សារ៉េត​ នាយ​ផ្នែក​​​សណ្តាប់​ធ្នាប់​​ចរាចរ​ខណ្ឌ​សែន​សុខ​​​បាន​ឱ្យ​ដឹងថា ​រថយន្ត​​ឡិច​ស៊ី​ស​​Rx300 ពណ៌​ស​ ជិះ​គ្នា​​​៣​នាក់​​​បើក​​​បរ​ដោយ​​បុរស​ស្រវឹង​ស្រា​ជោក​​ម្នាក់​​​បាន​បើក ​យ៉ាង​លឿន​​​ និង​រេ​ចង្កូត​​​ពេញ​ផ្លូវ​ ហើយ​ព្យាយាម​​​បើក​វ៉ា​រថយន្ត​​មួយ​គ្រឿងទៀត​​​នៅ​ពី​មុខ​ក៏​ជ្រុល​​ចង្កូត​ ​ទៅ​បុក​​របាំង​ដែក​ពុះ​ចែក​ទ្រូង​​ផ្លូវ​​​​​​ពេញ​ទំហឹង​ បណ្តាលឱ្យ​​​បាក់​១២ផ្ទាំង​​ ហើយ​រថយន្ត​បង្កហេតុ​​​ក៏​ព្យាយាម​​​បើ​ក​ទៅ​មុខ​ទៀត​​ ​បុក​នឹង​ដើម​ក្ងោក​​ទៅ​មុខ​លែង​​រួច​តែម្តង​ ។ លោក​​បញ្ជាក់​ថា​ អ្នក​បើក​បរ​​រថយន្ត​​ស្ថិត​ក្នុង​សភាព​​ស្រវឹង​​ស្រា​ជោក​ជាំ​​ ។ ក្រោយ​ពេល​កើត​ហេតុ​​​​ប៉ូលិស​ចរាចរ​បាន​​​យក​រថយន្ត​​បង្ក​ហេតុ​​ទៅ​រក្សា​ ​ទុក​នៅ​សាលា​​រាជធានី​ភ្នំពេញ​​រង់​ចាំ​ការ​ដោះ​ស្រាយ ។
ករណី​ទី​២ ​​​រថយន្ត​កាម៉ារី​ឆ្លាម​​​មួយ​គ្រឿង​​​​ បើកបរ​​ដោយ​បុរស​ម្នាក់​​ទំនង​ជា​ស្រវឹង​ស្រា​​​បើក​ក្នុង​ល្បឿន​លឿន​ និ​ង​រេ​ចង្កូត​​ពេញ​ផ្លូវ​ បាន​​ព្យា​យាម​បើក​វ៉ារថយន្តមួយ​គ្រឿង​​ទៀត​ក៏​ជ្រុ​ល​ចង្កូត​​ទៅ​បុក​​ របាំង​​ដែក​ពុះ​ចែក​ទ្រូង​​ផ្លូវ​​ពេញ​ទំហឹង​​​ បណ្តាល​​ឱ្យ​​​បាក់​អស់​​៥​ផ្ទាំង​​​ ហើយ​រថយន្ត​​បង្ក​​​បាន​បើក​រត់​​គេច​បាត់​ស្រមោល កាល​ពី​វេលា​ម៉ោង​​​១១​និង​៣០​នាទី​យប់​ តាម​បណ្តោយ​​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

ប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​ដឹងថា មុនពេល​កើត​េហតុ​​​គេ​ឃើញ​​រថយន្ត​កាម៉ារី​ឆ្លាម​ ពណ៌​ខ្មៅមួួយ​គ្រឿង​​​​បើក​បរ​​ដេោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​ស្រា​​​​​​ ​​​ក្នុង​ទិស​ដៅ​ពី​កើត​​ទៅ​លិច​ក្នុង​ល្បឿន​លឿន​​​ពេល​មក​​ដល់​​ចំណុច​កើ​ត ​ហេតុ​​បាន​ព្យាយាម​​បើ​ក​វ៉ា​រថយន្ត​​មួយ​គ្រឿង​នៅ​ពី​មុខ​​ ទើប​ជ្រុល​​ចង្កូត​​ទៅ​បុក​​​របាំង​​​​ដែក​ពុះ​ចែក​ទ្រូង​​ផ្លូវ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បាក់​​៥​ផ្ទាំង​​ ហើយ​រថយន្ត​បង្ក​ហេតុ​​​បាន​​បើក​រ​ត់​​គេ​ច​​បាត់​អត់​មាន​​​រំខាន​​ដល់​ សមត្ថ​កិច្ច​​​​សោះ ។ ឯ​​​សមត្ថកិច្ច​​បាន​ត្រឹម​​​តែ​ចុះ​ទៅ​​​​លើក​យក​របាំង​​​ដែក​​យក​ទៅ​រក្សា ​ទុក​នៅ​សាលា​រាជ​​ធានី​ភ្នំពេញ​ ​។

ករណី​ទី​៣​ យុវជន​​ស្រវឹង​ស្រា​​ជោក​ជាំ​២នាក់​បាន​បើក​ម៉ូតូ​SL ពណ៌​ទឹកប្រាក់មួយ​គ្រឿង​​​ក្នុង​ល្បឿន​​​លឿន​​ និង​េរ​ចង្កូត​​​ពេញ​ផ្លូវ​​​​​ ហើយ​ព្យាយាម​​​បើក​វ៉ា​គេ​​ឯង​ក៏​ជ្រុល​​​ចង្កូត​​ទៅ​បុក​ខឿន​​ផ្លូវ​ ក្រោម​ស្ពាន​​​អាកាស​​៧មករាពេញ​ទំ​ហឹង​បណ្តាលឱ្យ​បុរស​ម្នាក់​​ជា​អ្នក​ បើកម៉ូតូ​​​សន្លប់​​ស្តូក​ស្តឹង​​ប្រហែល​៥​នាទី​​ ឯ​​បុរស​ម្នាក់​ទៀត​អង្គុយ​​ក្រោយ​ហោះ​ខ្ទាត់​ពី​ម៉ូតូ​​ប្រហែល​​១០​ម៉ែត្រ​ ​រង​របួស​ធ្ងន់​​​ត្រូវ​បាន​បង​ប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ រពេទ្យ​​ព្រះ​កុសុ​មៈ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ៅង​​១១និង​៤៥​នាទី​យប់​​​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​​​ សង្កាត់​​ទឹក​ល្អក​់​ទី​១​ ​ខណ្ឌ​ទួល​គោក​ ក្រោម​ស្ពាន​​អាកាស​​​៧មក​រា​ ។​

យោង​តាម​​ប្រភពព័ត៌មាន​​ពី​សមត្ថកិច្ច​​ខណ្ឌ​ទួល​គោក​ ​បានឱ្យ​ដឹងថា មុនពេលកើតហេតុ​​ម៉ូតូ​SL ពណ៌​ទឹកប្រាក់​ជិះ​គ្នា​២​នាក់​​បើក​បរ​ដោយ​​​យុវ​ជន​​​​ស្រវឹង​ស្រា​ជោក​ ជាំ​​ម្នាក់​មិន​ស្គាល់​អត្ត សញ្ញាណ​​​បាន​បើក​យ៉ាង​លឿន​​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​​​លិច​​តាម​ផ្លូវ​​ កម្ពុជា​​ក្រោម​ ស្រាប់​តែ​​មក​ដល់​ចំណុច​​កើត​ហេតុ​​ក៏​ព្យាយាម​​បើក​ម៉ូតូ​​វ៉ា​គេ​ឯង​​​ ពេញ​​ផ្លូវ​​​ក៏​ជ្រុល​ចង្កូត​​ទៅ​បុក​ខឿន​ផ្លូវ​ក្រោម​​​ស្ពាន​​អាកាស​ ៧មករា ​បណ្តាល​ឱ្យ​ម៉ូតូ​​ដួល​ប្រាវ​​ហើយ​​អ្នក​បើក​​សន្លប់​​ស្តូក​ស្តឹង​​ប្រហែល ​៥​នាទី​​ទើប​ដឹង​​ខ្លួន ឯ​​បុរស​ម្នាក់​​​ទៀត​ជិះ​ពី​ក្រោយ​​​រង​របួស​ធ្ងន់​​ធ្ងរ​ត្រូវ​បាន​​​​​ មិត្ត​ភក្តិ​​​​ដឹក​តាម​​​ម៉ូតូ​​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​ កុសុមៈ ។

ដោយ​ឡែក​ករណី​ទី​៤ ​រថយន្ត​កាម៉ារី​​គូទ​ហើម​ ពណ៌​ប្រផេះ​​មួយ​គ្រឿង​​ជិះ​គ្នា​២​នាក់​​បើកបរ​ដោយ​បុរស​ស្រវឹង​​ស្រា​ជោក​ ជាំ​ម្នាក់​​យ៉ាង​លឿ​ន​​​ហើយ​​រេ​ចង្កូត​​ទៅ​បុក​ខឿន​​ផ្លូវ​ក្រោម​ស្ពាន​​​ អាកាស​៧​មករា​​​ដែរ បណ្តាលឱ្យ​ខឿន​ផ្លូវ​បែក​បាក់​​​តិច​តួច​​ ហើយ​រថយន្ត​​​​បង្ក​ហេតុ​​​ព្យាយាម​​បើ​ក​រត់​​​ទាំង​បែក​​​កង់​មុខ​​ខាង​ ឆ្វេង​បាន​ប្រហែល​​​១០០​ម៉ែត្រ​​ក៏​ត្រូវ​ប៉ូលិស​​​ចរាចរ​ដែល​ឈរ​ជើង​​ ប្រចាំការ​នៅ​ទី​នោះ​​ដេញ​​តាម​ចាប់​បាន​វិញ កាលពី​វេលា​ម៉ោង​​១១និង​៥៥នាទី​​យប់​​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​​កែង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹក​ល្អក​់ទី​​១​ ខណ្ឌ​ទួល​គោល ។

យោង​តាម​​​ប្រភពព័ត៌មាន​ពី​ប៉ូលិស​ចរាចរ​ដែល​ឈរ​ជើង​​ ប្រ​ចាំការ​​​ក្រោម​ស្ពាន​​​អាកាស​​៧​មក​រា​​​បានឱ្យ​ដឹងថា ​មុន​ពេ​ល​កើត​ហេតុ​​រថយន្ត​កាម៉ារី​​​គូទ​ហើម​ ពណ៌​​​ប្រផេះ​​ជិះ​គ្នា​២នាក់​​បើក​បរ​ដោយ​បុុរស​ស្រវឹង​​ស្រា​​​ជោក​ជាំ​​ ម្នាក់​​ក្នុង​ល្បឿន​​​លឿន​ក្នុង​ទិស​ដៅ​​ពី​កើត​ទៅ​លិច​តាម​ផ្លូវ​កម្ពុជា​ ​​ក្រោម​ស្រាប់​តែ​​​​មក​ដល់​ចំណុច​កើត​េហតុ​​ក៏​បាន​​រេ​ចង្កូត​​ទៅ​បុក​ ខឿន​​ផ្លូវ​ចំ​ពី​មុខ​យ៉ាង​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​​ខឿន​ផ្លូវ​បែក​បាក់​​តិច ​តួច​​ ឯ​រថយន្ត​​បង្ក​ហេតុ​​ក៏​ព្យាយាម​​បើក​រថយន្ត​​​រត់​គេច​​ទាំង​រថយន្ត​បែក​ កង់​មុខ​ខាងឆ្វេង​បាន​ប្រហែល​​​១០០​ម៉ែត្រ​ក៏​ត្រូវ​ប៉ូលិស​ចរាចរ​​ដេញ​តាម​ ចាប់​បាន​វិញ ដោយ​ឃាត់​ខ្លួន​​បុរស​ស្រវឹង​ស្រា​ទាំង​២នាក់​នោះ​ និង​រថយន្ត​បង្ក​ហេតុ​​យក​ទៅ​រក្សា​ទុក​​​នៅ​សាលា​រាជធានី​ភ្នំពេញ​រង់​ចាំ​ ការ​ដោះ​ស្រាយ បើ​ស្រវឹង​​កុំ​បើក​បរ​​ បើ​បើក​បរ​ទាំង​ស្រវឹង​​គឺ​មាន​​គ្រោះ​ថ្នាក់​​បែ​បនេះ​ឯង​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]