អំនាចនៃសុរាបានធ្វើអោយមនុស្សបាត់បង់ម្ចាស់ការ មានអ្នកខ្លះលោតពីលើផ្ទះ អ្នកខ្លះដេកតាមផ្លូវ រហូតដល់មានបុរសម្នាក់ត្រូវបានអំនាចសុរា បង្វក់អោយក្លាយទៅជាតួអង្គឯកនៅក្នុងវីដេអូហ្គេម (GTA)​ ទៅស្ទាក់វាយយកឡានគេបានសម្រេច តែចុងក្រោយត្រូវប៉ូលិសក្របួចជាប់។

តាមប្រភពព័ត៌មានចិនបានអោយដឹងថា កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១២ បុរសម្នាក់ដែលមានមុខរបរជាសន្តិសុខយាម តាមហាងមួយកន្លែងត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីគាត់ផឹកស្រាស្រវឹង ហើយរត់តាមផ្លូវវាយយករថយន្តគេឯង ដែលរថយន្តទី ១ បានសម្រេច ប៉ុន្តែនៅពេលដែលគាត់ ធ្វើសកម្មភាពស្ទាក់វាយយករថយន្តទី ២ នោះត្រូវបានប៉ូលិសឃាត់ខ្លួនបាត់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ត្រូវបានធ្វើអោយភ្ញាក់ផ្អើលទៅដល់ ប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ ហើយត្រូវបានថតជាប់ដោយកាមេរ៉ាសន្តិសុខតាមផ្លូវទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]