នៅថ្ងៃ ១៤​ ខែមិថុនា ឆ្នាំ ២០១២ យោងតាមទិន្នន័យពី Alexa.com ដែលជាគេហទំព័រ ផ្តល់ចំណាត់ថ្នាក់គេហទំព័រលើពិភពលោក  បានអោយដឹងថា Khmerload ជាគេហទំព័រ ដែលមាន អ្នកចូលមើលច្រើនជាងគេ ក្នុងលំដាប់លេខ 13960​th  ក្នុងពិភពលោក។ បើតាមតួលេខនេះ Khmerload ឈរលំដាប់លេខមួយ ខាងប្រិយមិត្ត អ្នកអានតាម Internet នៅក្នុងចំណាត់ថ្នាក់ពិភពលោក  (Alexa Global Ranking) ក្នុងចំណោម គេហទំព័រទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

ខាងក្រោមជា ចំណាត់ថ្នាក់លំដាប់សកល  (Alexa Global Ranking) សំរាប់គេហទំព័រធំជាងគេទាំង៤​ នៅប្រទេសកម្ពុជា។

1. Khmerload.com (13960th Alexa Global Ranking)

2. Dap-news.com  (14,136th Alexa Global Ranking)

3. Kohsantepheapdaily.com.kh (17,073 th  Alexa Global Ranking)

4. Sabay.com.kh (20,141 th  Alexa Global Ranking)

សំរាប់ចំណាត់ថ្នាក់លេខ១  ប្រចាំសកលលោក បានទៅ Google​ តាមពីក្រោយដោយ Facebook។ ខាងក្រោមនេះជាតារាង គេហទំព័រធំជាងគេទាំង ១០ក្នុង សកលលោក។

1.​​ google.com

2. facebook.com

3. youtube.com

4. yahoo.com

5. baidu.com

6. wikipedia.com

7. live.com

8. qq.com

9. twitter.com

10. amazon.com

សព្វថ្ងៃនេះ Khmerload មានប្រិយមិត្តជាង ១លាននាក់ហើយ ដែលបានអានជាប្រចាំ ក្នុងរយះពេល ៣ខែចុងក្រោយ បើយោងទៅតាមទិន្នន័យបានពី Google។ Khmerload មានមោទនភាពដែលបានក្លាយជា គេហទំព័រមួយ ដែលឈានមុខគេក្នុងប្រទេសកម្ពុជា។ Khmerload សូមអរគុណ ប្រិយមិត្តទាំងអស់ ដែលបានគាំទ្រគេហទំព័រ យើងខ្ញុំ។

អ្នកអាចទាក់ទងផ្សាយពាណិជ្ជកម្មលើ Khmerload តាមលេខ 016 733303 ឬ 016 929292។ 

កំណត់សំគាល់

ចំណាត់ថ្នាក់សកល​​ (Alexa Global Ranking) ខុសពីចំណាត់ថ្នាក់ក្នុងស្រុក (Alexa Local Ranking)។ ចំណាត់ថ្នាក់សកលគិតពីចំនួនអ្នកទស្សនាពីប្រទេសផ្សេងៗ ទៀតមិនមែនតែនៅក្នុងប្រទេសកម្ពុជា ចំណែក​ឯ​ ចំណាត់ថ្នាក់ក្នុងស្រុក (Alexa Local Ranking) គឺមើលទៅលើអ្នកអានក្នុងស្រុកតែប៉ុណ្ណោះ។ ខ្មែរដែលនៅប្រទេសអាមេរិក ត្រូវបានគេគិតចូលក្នុង ចំណាត់ថ្នាក់សកល​​ (Alexa Global Ranking) ប៉ុន្តែមិនបានគិតចូល ចំណាត់ថ្នាក់ក្នុងស្រុក (Alexa Local Ranking)។ ដោយសារយើងធ្វើការ ប្រៀបធៀប ទៅលើគេហទំព័រ ស្ថិតនៅប្រទេសកម្ពុជា យើងអាចដកចោល គេហទំព័រដែលមាន ទីតាំងនៅប្រទេសក្រៅ។ 

សំរាប់អ្នកមានការសង្ស័យ សូមចុចទីនេះ Alexa Top One Million Websites  ដើម្បី​ Download បញ្ជីគេហទំព័រទាំងមួយលាន សំរាប់ចំណាត់ថ្នាក់ជាសកល (Alexa Global Ranking)។ បន្ទាប់មកអ្នក Unzip​ ហើយអ្នកអាច​ Search រក Khmerload ឬ គេហទំព័រខ្មែរផ្សេងៗទៀត ដើម្បីធ្វើការប្រៀបធៀប។ ហើយអ្នកនឹងឃើញថា Khmerload ឈរនៅលើគេក្នុងបញ្ជីគេហទំព័រ សំរាប់គេហទំព័រទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីនេះ បានមកពី Alexa.com ផ្ទាល់តែម្តង និង Update ជារៀងរាល់ថ្អៃដោយ Alexa.com។

មានអ្នកខ្លះ យល់ច្រលំថា Khmerload ចេះតែលួច Copy ពីគេ។​ ជាក់ស្តែងទៅ Khmerload ធ្វើការសហការ ជាមួយភ្ញាក់ងារព័ត៌មានធំៗ ក្នុងប្រទេសកម្ពុជាក្នុងការចែកចាយព័ត៌មាន។ រាល់អត្ថបទ ពីភ្ញាក់ងារព័ត៌មាននិមួយៗ ត្រូវបានដកស្រង់ និងមានប្រភពច្បាស់លាស់។ ភ្ញាក់ងារព័ត៌មានធំពីរ ដើមអម្ពិល និងកោះសន្តិភាព បាន ផ្តល់សិទ្ធ មក Khmerload ក្នុងការចែកចាយព័ត៌មាន អោយបានទូលំទូលាយដល់ ប្រជាជនខ្មែរ។ ខ្មែរឡូត សូមអរគុណ ភ្ញាក់ងារព័ត៌មានធំពីរ ដែលបានផ្តល់សិទ្ធក្នុងការចែកចាយព័ត៌មាន។

Khmerload ក៏មានអត្ថបទ ផ្ទាល់ខ្លួន រហូតដល់ទៅជាង ១០ អត្ថបទក្នុង មួយថ្ងៃ ដែលទាក់ទង ព័ត៌មានប្លែកៗ ចំណេះដឹង ល្បងប្រាជ្ញា ម៉ូត សំណើច ប្រលោមលោក និងសុខភាព។ Khmerload ក៍បានបង្កើត វចនានុក្រម​អង់គ្លេស-ខ្មែរ ភ្ជាប់ជាមួយរូបភាពផងដែរ។  

ព័ត៌មានបន្ថែមពី Khmerload សូមចុចទីនេះ About Khmerload ។

ចង់តាមដានព័ត៌មានហេតុការណ៍ពីKhmerload សូម Click on here for Khmerload Toolbar ។

ចង់ផ្សាយពាណិជ្ជកម្មលើ Khmerload សូមចុច Ads on Khmerload?

ដោយ VIC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]