រាជ​ធានី​ភ្នំពេញ ៖ ​ផ្ទះ​ស្នាក់​នៅ​​​​ជិត​មន្ទីរ​​​​ពេទ្យ​​​ព្រះ​កុសុមៈ​​ បែ​​រ​ជា​ជិះ​ម៉ូតូ​ទៅ​​​តាម​ផ្លូវ​​​ជាតិ​លេខ​​​៦ទៅ​វិញ​ ​ដោយ​សារ​​​តែ​ស្រវឹង​​​ជោក​ជាំ​​ខ្លាំង​ពេក​​​វង្វេង​ផ្លូវ​​ទៅ​ផ្ទះ ​ទាល់​តែ​ជិះ​​ម៉ូតូ​បុក​​រឺ​ុ​ម៉ក​​​​​ម៉ូតូ​​​ដែល​បើក​​​ឆ្លង​​ផ្លូវ​​​​ បណ្តាល​ឱ្យ​​​បែក​មុខ​​​​មាត់​​មើល​លែង​​​ស្គាល់​​​ទើប​ស្វាង​​​ពី​ស្រវឹង​​ ​រក​ផ្លូវ​​ទៅ​ផ្ទះ​ឃើញ ។ ហេតុ​ការណ៍​​​នេះ​បាន​​កើត​ឡើង​​​​​កាល​ពី​វេលា​ម៉ោង​​​​៩និង​​៣០​នាទី​យប់​ ថ្ងៃ​ទី​​​​​១២ កក្ក​ដា ​លើ​​កំណាត់​​ផ្លូវ​ជាតិ​​លេខ​​៦​ ស្ថិត​ក្នុង​​​​ភូមិ​កៀន​ឃ្លាំង​​ សង្កាត់​​​ជ្រោយ​ចង្វា​​ ខណ្ឌ​​​ប្ញស្សី​កែវ​ ។

សាក្សី​ឃើញ​ហេតុ​ការណ៍​​​ឱ្យ​ដឹង​ថា ​ម៉ូតូ​​​សេ​​១២៥​ ​សេ៊រី​​​២០១២​ ពណ៌​ខ្មៅ​​ អត់​ស្លាក​លេខ​​ ជិះ​​ម្នាក់​​ឯង​​ពី​លិច​ទៅ​កើត​ ​ចំណែក​រ៉ឺ​ម៉ក​​ម៉ូតូ​បើក​​ឆ្លង​ផ្លូវ​​​​​ពី​ជើង​ទៅ​ត្បូង​​​ត្រូវ​ម៉ូតូ​ ​​ជិះ​មក​​ដល់​​​បុក​ដួល​​​ច្រងាប់​ច្រងិល​​ម្នាក់​​​​​​​​ឯង​ ។ រី​ឯ​​រឺ​ុ​ម៉ក​​​ម៉ូតូ​ពេល​​​​ឃើញ​​ម៉ូតូ​បុក​​​​ដួល​​រង​របួស​​​ហើយ​​​​ មិន​បាន​​​ឈប់​ទេ ​បាន​បន្ថែម​​ល្បឿន​​​​ទៅ​ទិស​ខាង​លិច​​បាត់​ស្រមោល​ ។ ​​

យុវ​ជន​​​ជិះ​ម៉ូតូ​​​វង្វេង​​ផ្លូវ​​​ឈ្មោះ ​ស្រីុ លីហុង​ អាយុ​​​១៩​ឆ្នាំ​ ស្នាក់​នៅ​​​ជិត​មន្ទីរ​ពេទ្យ​​​ព្រះ​​កុសុមៈ​​​បាន​និយាយ​ថា ​​មុន​ពេល​​កើត​​ហេតុ​​​រូប​គេ​​​ជិះ​ម៉ូតូ​​​​​ឌ្រីម​សេ១២៥ ​ពណ៌​ខ្មៅ​ ​ទៅ​ផឹក​សីុ​ជា​មួយ​​​មិត្ត​ភក្តិ​​​ក្នុង​ហាង​​​មួយ ។ លុះ​ពេល​​​ផឹក​សីុ​​​ស្រវឹង​​​​​ បាន​​​នាំ​គ្នា​​​ជិះ​​ម៉ូតូ​​​ត្រឡប់​​​ទៅ​ផ្ទះ​​​រៀង​ខ្លួន​ ។ ដោយ​សារ​តែ​​​ស្រវឹង​​​ខ្លាំង​ពេក​​​មិន​ដឹង​​ផ្លូវ​​ណា​ត្រឡប​់​ទៅ​ផ្ទះ​​​ វិញ យុវ​ជន​នោះ​​ក៏​ចេះ​​តែ​ជិះ​​​ម៉ូតូ​ទៅ​​​​ ​ពេល​មក​ដល់​​ផ្លូវ​​ជាតិ​លេខ​​៦​ ​​​បាន​ជិះ​​​​​ទៅ​បុក​រឺ​ុ​ម៉ក​​​ម៉ូតូ​​ដែល​កំពុង​​តែ​​​បត់​ឆ្លង​​ផ្លូវ​ ធ្វើ​​​ឱ្យ​ដួល​ច្រងាប់​ច្រងិល​ម្នាក់​ឯង​​បែក​មុខ​​មាត់​ហូរ​ឈាម​​​​ស្រោច​ ​​មើល​លែង​​​យល់​​ ទើប​​ស្វាង​​​ពី​ស្រវឹង​​​ហៅ​រឺ​ុ​ម៉ក​​​ម៉ូតូជិះ​​ដឹក​​​ម៉ូតូ​​ត្រឡប់​ទៅ​ ផ្ទះ​វិញ​ ដោយ​​​​មិន​រំខាន​​ដល់​ប៉ូលិ​ស​​​​​ឡើយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]