ចង់បាន iPhone 5 ប្រើទេ ? ពេលនេះវេបសាយ Taobao ដ៍ធំនឹងល្បីនៅប្រទេសចិន បានចាប់ផ្តើមអោយអតិថិជនកុម្ម៉ង់ iPhone 5 ហើយ ទាំងដែលក្រុមហ៊ុន Apple នៅមិនទាន់ប្រកាសបង្ហាញខ្លួនជាផ្លូវការផង ។ តាមប្រភពពត៍មាន Reuters បានប្រាប់មកថា អ្នកលក់នៅក្នុងវេបសាយចិន បានអោយអតិថិជន កក់លុយចំនួន $160 ដើម្បីជាការកក់ iPhone 5 ហើយមានអតិថិជន មួយចំនួនបានបង់ពេញតម្លៃតែម្តងនោះគឺចំនួនទឹកប្រាក់ 1,100 ដុល្លា ។ ដោយគោលបំណងនៃ ឈ្មួញមួយក្រុមនេះគឺត្រៀមទិញ iPhone 5 ពីហុងកុងទៅលក់នៅប្រទេសចិនបន្តរ ។ ការពិតប្រាកដនោះក្រុមហ៊ុន Apple មិនបានដឹងលឺនូវរឿង iPhone 5 នេះទេ ដោយអាចជាផែនការបោកប្រាស់ យកលុយពីអតិថិជនដែល មិនដឹងរឿងដឹងរ៉ាងច្បាស់លាស់ ។ តាមពត៍មាននេះស្តែងអោយឃើញថា iPhone មានការពេញនិយមជាខ្លាំងនៅប្រទេសចិន ជាចុងក្រោយនេះវេបសាយយើងខ្ញុំសូមផ្តាំផងដែរថា iPhone 5 មិនទាន់ចេញលក់នោះទេ ហើយក៍ក្រុមហ៊ុន Apple មិនមានគំរោងអោយអតិថិជនកក់លុយជាមុននោះដែរ មិនថានៅប្រទេសណាៗនោះទេ ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]