កាសែត​​LES ECHOS​ ជាកាសែត​​សេដ្ឋ​កិច្ច​​របស់​បារាំង​រាយការណ៍​ថា​ក្រុម​ហ៊ុន ​SAMS-UNG ELECTRONICS CO ​ជាក្រុម​​ហ៊ុន​ទូរស័ព្ទចល័ត​ធំជាងគេ​បំផុតលើពិភព​លោក​​បាន​លក់​​ ទូរស័ព្ទទំនើប​ធុន GALAXY S-3 របស់ខ្លួនដាច់អស់ដល់ទៅ៦,៥លានគ្រឿង​​នៅ​លើ​ទី​ផ្សារពិភព​លោក​ ចាប់តាំងពីទូរស័ព្ទធុន​នេះ​ចេញលក់ពីខែឧសភា​មក  ។

​យោងតាម​អត្ថ​បទចេញផ្សាយតាម​អុីនធើរ​ណេតកាលពី​ ថ្ងៃទី១៣កក្កដា​កាសែតLES ECHOS រៀបរាប់ថា GALAXY S-3 ជាទូរស័ព្ទ​​ជំនាន់ទី៣ មក​ដល់​ដំណាច់​ត្រីមាសទី​២​ លក់ដាច់​អស់​សរុប​៦,៥​លាន​គ្រឿង​។ បើ​​យោងតាមធនាគារ​វិនិយោគ​​ JP MORGAN ថា  GALAXY S-3 អាច​​លក់​បាន​​ដល់ទៅ​១៥​លាន​គ្រឿង​សម្រាប់​​ត្រីមាស​​ទី៣ ។

កាសែត​​បារាំងនេះពន្យល់​ថា ​ការ​លក់​ដាច់​ច្រើន​បែបនេះ ដោយសារ​​ការ​ជំរុញ​​ផ្សព្វ​ផ្សាយ​​​ពីទូរស័ព្ទ​​មាន​បញ្ញា​​​​នេះ​របស់ SAMSUNG ក្នុង​ទីផ្សារអាមេរិក​និង​​អឺរ៉ុប ។​​ក្រុម​ហ៊ុន​​​SAMSUNG  ទើប​​នឹង​លុប​បំបាត់​​​ការ​ព្រួយ​​​បារម្ភ​​ដែល​ទាក់ទិន​​ដល់​ការ​​ហាម​ឃាត់ ​​ជាយថាហេតុ​នូវ​ការ​​លក់​GALAXY S-3 ​នៅ​សហរដ្ឋអាមេរិកដោយ​ធ្វើការកែប្រែ​ LOGICIEL ​​របស់​ខ្លួន ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]