ភ្នំពេញ៖ តារាចម្រៀងស្រីទើបតែការប្ដីថ្មីៗ អ្នកនាង ពេជ្រ សោភា តារាចម្រៀងដុះស្លែ ប្រចាំ ផលិតកម្ម ហង្សមាស ពេលនេះ នាងកំពុង តែឡើងកូដ ជាមួយបទ ចម្រៀង «កាហ្វេ១៥០០រៀល» ដែលជា ស្នាដៃនិពន្ធ ដោយខ្លួនឯង និង បទភ្លេង ត្រូវបាននិពន្ធដោយ លោក ងួន ចាន់ដេវីត ដែលគេ ស្គាល់ថា ជាអ្នករ៉េប ផ្ទាល់របស់ ពេជ្រ សោភា ។

តារាចម្រៀង ពេជ្រ សោភា ធ្លាប់បានសួរទស្សនិកជនថា បើនាងរៀបការរួច តើទស្សនិក គាំទ្របន្តទៀតទេ? ទស្សនិក ជនជាច្រើន ដែលចូល រួមទស្សនា ការផ្សាយផ្ទាល់ ក្នុងការ ប្រគំតន្ត្រី បាននិយាយថា នៅតែស្រឡាញ់ ដូចមុនមិនផ្លាស់ ប្ដូរ ។ ទីបំផុត អាល់ប៊ុមចម្រៀង ទោល នាងម្នាក់ឯង មានដល់ ទៅ១០បទ បានចេញលក់លើទី ផ្សារ ស្របពេល ផលិត កម្មដទៃក៏ សម្រុកចេញបទ ដើម្បីលក់ ក្នុងឱកាស ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុន នេះផងដែរ ។ ពេជ្រ សោភា ហាក់មាន កាលីប ជាងគេ ត្រង់ច្រៀង ខ្លួនឯង និពន្ធខ្លួនឯង ហើយ សុទ្ធសឹងជា ទំនុកមិនចំឡង ពីបរទេស និងសម្បូរ ទៅដោយបទ ចម្រៀងល្បីៗជាច្រើន ។

ក្រៅពីសរសេរបទចម្រៀងខ្លួនឯង មិនអស់ចិត្ត  ពេជ្រ សោភា បានបន្តសរសេរជូន កំពូល តារាចម្រៀង ព្រាប សុវត្ថិ បទ «ប៉ាដឹង ប៉ាវៃ» ដែលកំពុងតែធ្វើឲ្យលោក ព្រាប សុវត្ថិ កក្រើកជាថ្មី ក្នុងបទចម្រៀង បែបកំប្លែងៗ ។

រីឯតារាចម្រៀងសំឡេង ស្រុកស្រែ រិន សាវេត ឯណោះវិញ ក៏នាងសរសេរ ជូនមួយបទដែរ គឺ បទ «ចង់ចុច» ដែល ហាក់ទាញ លោក រិន សាវេត ឲ្យបង្ហាញខ្លួន ក្នុងរូបភាពថ្មី មានអ្នក ចម្រៀងរ៉េប អមជាមួយ គឺ លោក ដេវិត ។

 តារាចម្រៀង ពេជ្រ សោភា បាននិយាយជាមួយ LookingTODAY ថា នាងមិនមែន ទើបតែចេះ សរសេរ បទចម្រៀង ទេនាងនិពន្ធ បានបទច្រើន មកហើយដូចជាបទ«អូនទៅ បានបើ បងដេញ» និងបទចម្រៀង ពីមុនជាច្រើន មានទាំងអប់រំ ទៀតផង ។ តែសម្រាប់ ស្នាដៃថ្មីនេះ ពេជ្រ សោភា និពន្ធឡើង ដោយមិនចំឡងទំនុក ច្រៀងពីបរទេស ដូចមុនទេ ដោយ សារតែមាន លោក ដេវិត អ្នកនិពន្ធភ្លេង និងអ្នករ៉េប ជួយនិពន្ធភ្លេងឲ្យ ហើយនាងជា អ្នកសរសេរបារ៉ូល ។

រីឯការដឹកនាំសម្ដែងក៏ ពេជ្រ សោភា ជាអ្នករៀបចំគំនិតផងដែរ។ ពេជ្រ សោភា នឹងនៅតែ និពន្ធបទ ចម្រៀងថ្មី បន្តទៀត បើនៅតែ មានសន្ទះ នៃការគាំទ្របទ ចម្រៀងថ្មីៗ របស់នាង ព្រោះ ទស្សនិក ជនបច្ចុប្បន្ន ភាគច្រើន គាំទ្រ បទថ្មីៗជាងបទ ចំឡងពីគេ ។

តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេឃើញថា មិនត្រឹមតែមិនធ្លាក់ចុះប្រជា ប្រិយភាពទេ តែនា ងហាក់កាន់ តែឡើងកូដ ថែមទៀត ព្រោះកាន់តែប្រឹងប្រែងធ្វើការ ទាំងច្រៀង និងនិពន្ធ បូករួមគំនិត នៃការ សម្ដែងបទ ចម្រៀងផ្ទាល់ខ្លួន ។ ពេជ្រ សោភា ហាក់ដើរតាមលំនាំ របស់តារា ចម្រៀងល្បី ពិភពលោក ចូលចិត្ត និពន្ធខ្លួនឯង ព្រោះមានតែ ខ្លួនឯងទេ ដឹងថា ខ្លួន ឯងចូលចិត្ត បែបណា និងចង់បានបែបណា ។ សម្រាប់ការ ច្រៀងបទ មិនចំឡងពីគេនេះ ហាក់ ដើរក្រោយ ឱក សុគន្ធ កញ្ញា និង មាស សុខសោភា ព្រោះពួកគេ បានធ្វើមុន នាងយូរមកហើយ ។ ពេជ្រ សោភា មកក្រោយគេ មិនអន់ជាង គេទេ បើទោះបីជា សំឡេងនាង មិនសូវពីរោះ ដូចតារាចម្រៀងពី រដួងខាងលើ ក៏នាងប្រឹង ប្រែងរកបទចម្រៀង ដែលស៊ី នឹងសំឡេង ខ្លួនឯង នឹងព្យាយាម បង្កើតអ្វី ដែលថ្មីជានិច្ច ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា